លើសមុទ្រខាងកើតនាវារបស់ចិនព័ទអ្នកនេសាទនិងរារាំងនាវារបស់វៀតណាមដែលកំពុងបំពេញភារកិច្ច

Chia sẻ
(VOVworld)-នាថ្ងៃទី១៩ឧសភា ចិនបានបញ្ជូនបន្ថែម
នាវាមួយចំនួន ២គ្រឿងទៅកាន់ជំវិញស្ថានីយ៍ខួង
 Haiyan Shiyou ៩៨១

លើសមុទ្រខាងកើតនាវារបស់ចិនព័ទអ្នកនេសាទនិងរារាំងនាវារបស់វៀតណាមដែលកំពុងបំពេញភារកិច្ច - ảnh 1
នាវាចិននៅតែត្រៀុមខ្កួនបុកនាវាវៀតណាម (រូបថត៖ dantri.vn)


(VOVworld)-នាថ្ងៃទី១៩ឧសភា ចិនបានបញ្ជូនបន្ថែមនាវាមួយចំនួន ២គ្រឿងទៅ
កាន់ជំវិញស្ថានីយ៍ខួង Haiyan Shiyou ៩៨១ ដែលកំពុងដាក់ខុសច្បាប់ក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពស់រាប បាតសមុទ្ររបស់វៀតណាម បង្កើនចំនួននាវាឡើង
ដល់ ១៣៦គ្រឿង ក្នុងនោះនាវាចម្បាំងមាន៤គ្រឿងនិងនាវាដឹកជញ្ជូនមាន១
គ្រឿង។ តាមលោក Nguyen Van Trung អនុប្រធាននាយកដ្ឋានឆ្មាំឆ្នេរសមុទ្រ
ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមថា បណ្តានាវារបស់វៀតណាម
ដែលបំពេញភារកិច្ចនៅសមុទ្រខាងកើតនៅបន្តច្បាមជាប់ ជួយឧបត្ថម្ភនិងធានា
សុវត្ថិភាព ឲ្យនាវានេសាទ និងអ្នកនេសាទវៀតណាម ព្រមទាំងផ្សព្វផ្សាយឲ្យចិន
ដកស្ថានីយ៍នេះចេញពី តំបន់សមុទ្រវៀតណាម។ លោក​Nguyen Van Trung បាន
ឲ្យដឹងថា៖

        “ក្រុមនាវាចិនពី៥ដល់១០គ្រឿង ដែលក្នុងនោះមាន​នាវានេសាទត្រីមាន
សំបក់ដែក បានប្រមូលផ្តុំឡោមព័ទ្ធបាញ់ទឹក និងត្រៀមជាស្រេចបុកនាវានេ
សាទត្រី និងនាវារបស់វៀតណាមដែលបំពេញភារកិច្ចនីទីនេះ។ ប៉ុន្តែអ្នកនេ
សាទវៀតណាមបានស្វិតស្វាញច្បាមជាប់សមុទ្រ បន្តមុខ របរប្រពៃណីរបស់
ខ្លួន”៕

ប្រតិកម្មទៅវិញ