|
ល្បឿនកំណើន GDP ក្នុងរយៈពេល៩ខែដើមឆ្នាំទទួលបាន៦,៥% ដែលជាកំរិតខ្ពស់បំផុតបើ ប្រៀបនឹងរយៈពេលដូចគ្នានៃ៤ឆ្នាំកន្លងទៅ។ |
(VOVworld) - ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥នឹងទទួលបានជាង
៦,៥%។នេះគឺជាតួរលេខដែលត្រូវបានបញ្ចេញក្នុងសម័យប្រជុំលើកទី១៤របស់
គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី១
តុលា។របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥បានសរឲ្យឃើញថា
ខឿនសេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញនិងទទួលបានល្បឿន កំណើនខ្ពស់
ជាងបើប្រៀបនឹងផែនការដែលបានដាក់ចេញ។ល្បឿនកំណើន GDP ក្នុងរយៈពេល
៩ខែដើមឆ្នាំទទួលបាន៦,៥% ដែលជាកំរិតខ្ពស់បំផុតបើ ប្រៀបនឹងរយៈពេលដូច
គ្នានៃ៤ឆ្នាំកន្លងទៅ។សាស្ត្រាចារ្យរង បណ្ឌិត Tran Hoang Ngan បានថ្លែងថា គោល
ដៅសេដ្ឋកិច្ចនៃឆ្នាំខាងមុខនេះគឺអាចសំរេចបាន ប៉ុន្តែ គោលដៅសំខាន់នោះគឺ
លើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន។
“និន្នាការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចវៀតណាមគឺច្បាស់លាស់ណាស់។កំ
ណើនក្នុងឆ្នាំក្រោយខ្ពស់ជាងកំណើនក្នុងឆ្នាំមុន។ជាពិសេសគឺការរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញបានបង្កើតបុព្វបទសំរាប់ការអភិវឌ្ឍន៍ ហេតុនេះ
ហើយយើងទទួលបានលទ្ធផលជាក់ស្ដែងមួយចំនួន។បញ្ហាដែលអ្នកបោះឆ្នោត
យកចិត្តទុកដាក់នាបច្ចុប្បន្ននោះគឺគុណភាពជីវភាពរស់នៅ។កត្តាសង្គមត្រូវការ
យកចិត្តទុកដាក់យ៉ាងច្រើនថែមទៀតក្នុងឆ្នាំខាងមុខ”។
នាឆ្នាំ២០១៦ គោលដៅជាច្រើនត្រូវបានដាក់ចេញចំពោះខឿនសេដ្ឋកិច្ចវៀត
ណាមដូចជា សន្ទន្សន៍ GDP កើនប្រហែល៦,៧%បើប្រៀបនឹងឆ្នាំ២០១៥ តំលៃ
ទំនិញនាំចេញសរុបកើនប្រហែល១០%បើប្រៀបនឹងឆ្នាំ២០១៥៕