លីប៊ីចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន ៥ រយនាក់ខុសច្បាប់ទៅអឺរ៉ុប

Chia sẻ
(VOVworld) – នាថ្ងៃទី ៤ មិថុនា រដ្ឋអំណាចលីប៊ីបានឲ្យ
ដឹងថា៖ គេបានចាប់ខ្លួនជន អន្តោប្រវេសន៍អាហ្វ្រិកខុស
ច្បាប់ចំនួន ៥៤៥ នាក់ដែលកំពុងត្រៀមខ្លួនឆ្លងសមុទ្រ
ទៅកាន់អឺរ៉ុប។
លីប៊ីចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន ៥ រយនាក់ខុសច្បាប់ទៅអឺរ៉ុប - ảnh 1
លីប៊ីចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន ៥ រយនាក់ខុសច្បាប់ទៅអឺរ៉ុប (Image: VNA)


(VOVworld) – នាថ្ងៃទី ៤ មិថុនា រដ្ឋអំណាចលីប៊ីបានឲ្យដឹងថា៖ គេបានចាប់ខ្លួនជន អន្តោប្រវេសន៍អាហ្វ្រិកខុសច្បាប់ចំនួន ៥៤៥ នាក់ដែលកំពុងត្រៀមខ្លួនឆ្លងសមុទ្រ
ទៅកាន់អឺរ៉ុប។ អ្នកនាំពាក្យកំលាំងសន្តិសុខ Tripoli លោក Murad Hamza បានឲ្យដឹង
ថា៖ ក្រុមនេះត្រូវបានចាប់ខ្លួនក្នុងយុទ្ធនាការបង្ការប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់ មួយដែលត្រូវបានដាក់ពង្រាយនៅរដ្ឋធានី Tripoli បន្ទាប់ពីប្រជាជនក្នុងតំបន់បានជូន ដំណឺងអំពីទីកន្លែងលាក់ខ្លួនរបស់គេ។ រលកជនអន្តោប្រវេសន៍ពីអាហ្វ្រិកបានកើន
ឡើងយ៉ាងខ្លាំង ក្នុងកាលៈទេសៈ អស្ថិរភាពនយោបាយនិងអំពើហឹង្សារឡើងជណ្តើរ ដោយឥតឈប់ឈរនៅប្រទេសលីប៊ីក្រោយពីមេដឹកនាំ Moamer Kadhafi ត្រូវផ្តួល
រលំនាឆ្នាំ ២០១១ មក៕

ប្រតិកម្មទៅវិញ