លេខាទី១នៃគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Nguyen Anh Tuan (រូបថត៖ thanhnien.vn |
អញ្ជើញវាយតំលៃអំពីខ្លឹមសារនៃការពិភាក្សានេះ លោក Tran Hoang Ngan ប្រតិភូមកពីទីក្រុង ហូជីមិញបានអោយដឹងថា៖ «បទអន្តរគមន៍ទាំងនេះគឺជាមតិយោបល់មានលក្ខណៈបរិយាប័ន្នដ៏សំខាន់ៗ ដែលបង្ហាញពីបំណងប្រាថ្នា និងចាប់យកបានឱកាស ដើម្បីលើកកំពស់សក្តានុពល ឋានៈ និងកិត្យានុភាពរបស់ប្រទេសវៀតណាមនាបច្ចុប្បន្ននេះ។ តំណាងនិមួយៗសុទ្ធសឹងតែបានសម្តែងនូវសេចក្តីប្រាថ្នា និងជំនឿទុកចិត្តនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលអនាគត ដែលវៀតណាមអាចតាមទាន់ប្រទេសអភិវឌ្ឍន៍ផងដែរ»។
រីឯលេខាទី១នៃគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Nguyen Anh Tuan បានមានប្រសាសន៍ថា៖ «ព័ត៌មានដែលតំណាងនានា បានបង្ហាញនៅក្នុងមហាសន្និបាតលើកនេះ សុទ្ធតែមានតំលៃជាក់ស្តែងសម្បូរបែប ហើយនឹងរួមចំណែកដល់ការធ្វើសេចក្តីព្រាងឯកសារមុនពេលមហាសន្និ បាតនេះអនុម័ត ហើយនេះក៏ជាព័ត៌មានដ៏មានអត្ថប្រយោជន៍សម្រាប់ការកសាងនូវសកម្មភាពអនុវត្តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១៣ នៅតាមអង្គភាពនិងស្ថានប័ននីមួយៗផងដែរ។ ជាមួយនឹងបរិយាកាសពិភាក្សាដែលមានលក្ខណៈប្រជាធិបតេយ្យនិងគុណភាព នៃឯកសារនឹងត្រូវបានលើកកំពស់ ជាពិសេសសម្រាប់ភារកិច្ច គោលដៅនិងដំណោះស្រាយ ដើម្បីអនុវត្តបន្ទាប់ពីមហាសន្និបាតបិទបញ្ចប់ដោយមានភាពប្រាកដនិយមខ្ពស់ និងលក្ខណៈយជាក់ស្តែងនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនផងដែរ»៕