លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាត្រូវបានទទួលស្គាល់ |
(VOVworld) – បណ្ដាគណបក្សនយោបាយនៅកម្ពុជារួមមានគណបក្សប្រជាជន (CPP) កាន់អំណាចនិងគណបក្សសង្គ្រោះជាតិ (CNRP) បានប្រកាសទទួល ស្គាល់លទ្ធផលជាផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៤ មិថុនា កន្លងទៅ ហើយទើបនឹងត្រូវបានគណៈកម្មាធិជាតិរៀបចំ ការបោះឆ្នោតកម្ពុជា (គ.ជ.ប.) ប្រកាស។ សេចក្តីជូនដំណឹងរបស់ CPP បានឲ្យដឹងថា៖ ជ័យជំនះរបស់គណបក្សនេះក្នុងការបោះឆ្នោតពោលខាងលើបានសរឲ្យឃើញថា៖ បណ្ដាកម្មវិធីកែទម្រង់និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានទៅតាមទិសដៅត្រឹមត្រូវនាំមកនូវផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាពលរដ្ឋ។ គណបក្ស CPP នឹងបន្តដណ្តើមជ័យជំនះក្នុងការបោះឆ្នោតសកលនាខែកក្កដាឆ្នាំ ២០១៨ ខាងមុខ។ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែល គ.ជ.ប. បានប្រកាសនាថ្ងៃទី ២៥ មិថុនា បានឲ្យដឹងថា៖ CPP ទទួលបានសម្លេងគាំទ្ររបស់ ៥០,៦៧% អ្នកបោះឆ្នោត ក្នុងពេលនោះ CNRP បាន ៤៣,៨៣%៕