លេខាបក្សកុម្មុយនិស្តបារាំង៖ សង្ឃឹមថា ទំនាក់ទំនងបារាំង-វៀតណាមរឹងមាំបំផុតតាមដែលអាចធ្វើទៅបាន

Chia sẻ

(VOVWORLD) - តាមកម្មវិធី លោកនាយករដ្ឋមន្ត្រីនឹងមានជំនួបជាមួយលោក Fabien Roussel លេខាបក្សកុម្មុយនិស្តទូទាំងប្រទេសបារាំង។

ក្នុងអំឡុងពេលថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញមានដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង។ តាមកម្មវិធី លោកនាយករដ្ឋមន្ត្រីនឹងមានជំនួបជាមួយលោក Fabien Roussel លេខាបក្សកុម្មុយនិស្តទូទាំងប្រទេសបារាំង។

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់វិទ្យុសម្លេងវៀតណាមមុនដំណើរទស្សនកិច្ចនេះ លោក Fabien Roussel បានសង្កត់ធ្ងន់ថា៖  “យើងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងបារាំងនិងវៀតណាមឱ្យឈានដល់កម្រិតខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ដោយផ្អែកលើទំនាក់ទំនងក៏ដូចជាលក្ខណៈជិតស្និទ្ធអំពីប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ។ បារាំងមានទំនាក់ទំនងអាទិភាពពិសេសជាមួយវៀតណាម។ ដោយសារទំនាក់ទំនងពិសេសនេះ យើងនឹងធ្វើអស់ពីសមត្ថភាពដើម្បីជួយប្រជាជនវៀតណាមឱ្យទទួលបានវ៉ាក់សាំងយ៉ាងពេញលេញ។ ក្នុងកំឡុងរលកដំបូងនៃជំងឺរាតត្បាត វៀតណាមបានផ្តល់ឱ្យបារាំងនូវឧបករណ៍និងគ្រឿងបរិក្ខារពេទ្យជាច្រើន ដូចជាម៉ាស់សុខាភិបាល ដែលបារាំងខ្វះខាតនៅគ្រានោះ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏បរិសុទ្ធ រវាងប្រទេសទាំងពីរ នឹងស្ថិតស្ថេរជារៀងរហូត”។

លោក Fabien Roussel បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តបារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោកបាននិយាយថា ប្រទេសបារាំងបានទាក់ទងនិងពិភាក្សាជាមួយក្រុមហ៊ុនឱសថ Sanofi ដើម្បីជំរុញប្រភពវ៉ាក់សាំង ប្រសិនបើមានដើម្បីផ្ទេរទៅប្រទេសវៀតណាមផងដែរ៕

 

ប្រតិកម្មទៅវិញ