លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៩ តុលា នាព្រឹកថ្ងៃទី ១៩ តុលា លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានអញ្ជើញជួបសំណេះ សំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត ទីភ្នាក់ងារតំណាងវៀតណាម រួមទាំងតំណាងសហគមន៍ វៀតណាមប្រចាំនៅកម្ពុជា។

លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា - ảnh 1លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ តំណាងបងប្អូនវៀតណាមនៅកម្ពុជាបានសម្តែងនូវគោលបំណងចង់ឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់បងប្អូនជាជនរួមជាតិវៀតណាមនៅកម្ពុជា លើបញ្ហាសញ្ជាតិ ការអប់រំ ការបណ្តុះបណ្តាល ការងារ និងគោលនយោបាយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់សមាគមវៀតណាមនៅកម្ពុជា ឧបត្ថម្ភអាហា រូបករណ៍ដល់កុមារ ដែលមានស្ថានភាពលំបាក; កសាងសាលារៀន និងគ្រឹះដ្ឋានអប់រំ ដើម្បីជួយឲ្យជនវៀតណាមនៅកម្ពុជា សម្របខ្លួនយ៉ាងស៊ីជម្រៅ និងលើកកំពស់ចំណេះដឹង ដើម្បីសម្របខ្លួនយ៉ាងល្អជាមួយជីវភាពរស់នៅក្នុងប្រទេសម្ចាស់ផ្ទះ។

លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានឲ្យដឹងថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា គឺជាទំនាក់ទំនងពិសេស អ្នកជិតខាងស្អិតរមួត។ ស្ថានទូត និងទីភ្នាក់ងារតំណាងត្រូវជំរុញសកម្មភាពវិនិយោគ ផលិតកម្ម និងធុរកិច្ចបន្ថែមទៀតរបស់វៀតណាមនៅកម្ពុជា និងផ្ទុយមកវិញ ដើម្បីនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍ខ្លាំងជាងមុន នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ