ទិដ្ឋភាពនៃជំនួប |
អញ្ជើញថ្លែងក្នុងពិធីនេះ លេខាទី១ នៃមជ្ឈឹមសម្ព័ន្ធយុវជន លោក Le Quoc Phong បានចាត់ទុកថា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងសហភាពយុវជនកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ម្យ៉ាងវិញទៀត សកម្មភាពសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរនាពេលកន្លងទៅ មានការវិវឌ្ឍន៍គួរអោយកត់សម្គាល់ ក្នុងនោះ ការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភរបស់ស្ថានទូតកម្ពុជានិងរូបលោកឯកអគ្គរដ្ឋទូតផ្ទាល់ បានរួមចំណែកជួយអោយយុវជននៃប្រទេសទាំងពីរ អនុវត្តន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពរាល់គំនិតផ្តួចផ្តើម ដែលភាគីទាំងពីរបានឯកភាពនាពេលកន្លងមកនេះ។ លោកលេខាទី១ នៃមជ្ឈឹមសម្ព័ន្ធយុវជនមានបំណងថា ទោះបី ជាក្នុងឋានៈណាក៏ដោយ លោកឯកអគ្គរាជទូត ប្រាក់ ងួន ហុង នឹងបន្តផ្តោតការយកចិត្តទុកដាក់ដើម្បីជំរុញថែមទៀត កិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រ ទេសទាំងពីរ រួមចំណែក ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងកម្ពុជាផងដែរ។
អញ្ជើញជាការឆ្លើយតប ឯកអគ្គរាជទូត លោក ប្រាក់ ងួន ហុង មានបំណងចង់អោយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បន្តទទួលបានការយកចិត្តទុកដាក់ ពីសំណាក់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម ដើម្បីជួយអោយប្អូនៗ ទាំងអស់នេះ មានឱកាសជួបប្រាស្រ័យនិងសិក្សារៀនសូត្រពីយុវជនវៀតណាម ដើម្បីក្លាយទៅជាជំនាន់យុវជនឆ្នើម ដែលមានការរួមចំណែកសកម្មក្នុងការជំរុញទំនាក់ទំនង កិច្ចសហប្រតិប ត្តិការរវាងប្រទេសទាំងពីរផងដែរ៕