លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរវិទ្យុសម្លេងវៀតណាម

Chia sẻ
(VOVWORLD) -ក្នុងឱកាស រំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ -២១ មិថុនា ២០១៧) នាល្ងាចថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ លោក Hoang Trung Hai លេខាគណកម្មាធិការបក្សទីក្រុងហាណូយបានអញ្ជើញទៅទស្សនា និងជូនពរចំពោះកម្មាភិបាល អ្នកសារព័ត៌មាន និងបុគ្គលិក របស់វិទ្យុសម្លេងវៀតណាម។
លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរវិទ្យុសម្លេងវៀតណាម - ảnh 1លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរវិទ្យុសម្លេងវៀតណាម 

ក្នុងឱកាស រំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ -២១ មិថុនា ២០១៧) នាល្ងាចថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ លោក Hoang Trung Hai លេខាគណកម្មាធិការបក្សទីក្រុងហាណូយបានអញ្ជើញទៅទស្សនា និងជូនពរចំពោះកម្មាភិបាល អ្នកសារព័ត៌មាន និងបុគ្គលិក របស់វិទ្យុសម្លេងវៀតណាម។ នៅទីនេះ លោក  Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖ វិទ្យុសម្លេងវៀតណាមកំពុងអភិវឌ្ឍន៍ដើម្បីក្លាយទៅជាប្រព័ន្ធផ្សព្វផ្សាយដ៏រឹងមាំរបស់ប្រទេសជាតិទាំងមូល។ ដោយមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ខ្លួន វិទ្យុសម្លេងវៀតណាមនឹងប្រកៀកស្មាជាមួយទីក្រុងលើគ្រប់វិស័យ។លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បានលើកច្បាស់ថា៖ វិទ្យុសម្លេងវៀតណាមសម្រេចបានភារកិច្ចនាំសម្លេងរបស់បក្ស រដ្ឋទៅកាន់ប្រជាជននៅទូទាំងប្រទេស អាណិកជនវៀតណាមនៅឯបរទេសក៏ដូចជាបណ្ដាប្រទេសនៅពិភពលោក៕ ក្នុងដំណាក់កាលនេះ វិទ្យុសម្លេងវៀតណាមបានអភិវឌ្ឍន៍ និងកសាងផលិតផលជាច្រើនដើម្បីផ្គត់ផ្គង់ដល់សង្គម់ ហើយ សំលេងវៀតណាម បានល្លាយទៅជាជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ