លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា

Chia sẻ
(VOVWORLD) -នៅក្នុងជំនួបសន្ទនាលោក Mahn Win Khaing Than ប្រធានព្រឹទ្ធសភា និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១១ ឧសភា។
លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា - ảnh 1

លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា (http://thanhnien.vn)

  នៅទីនេះ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ វៀតណាម ដែលក្នុងនោះមានទីក្រុងហូជីមិញ និងមីយ៉ាន់ម៉ាគឺមានទំនាក់ទំនងប្រពៃណី មានភាពប្រហាក់ប្រហែលអំពីវប្បធម៍និងសាសនា។ ចែករំលែកនូវស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមព្រមទាំងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
រវាងទីក្រុងហូជីមិញនិងមីយ៉ាន់ម៉ានោះ លោក Nguyen Thien Nhan បានអះអាងថាទីក្រុងហូជីមិញមានគោលបំណងជំរុញយ៉ាងខ្លាំងនូវបណ្ដាសកម្មភាព សហប្រតិបត្តិការជាមួយមីយ៉ាន់ម៉ា ជាពិសេសក្នុងការពន្លឿន ពាណិជ្ជកម្ម វិនិយោគ លើកកំពស់តម្លៃផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការមិត្ដភាពដ៏ល្អប្រសើរវាងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ