លោកឯកអគ្គរដ្ឋទូត Jaya Ratnam៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់

Chia sẻ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានចាត់ទុកថា៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំមក ក្នុងនោះមានវិស័យចំនួន ៣ ដែលប្រទេសទាំងពីរមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ 
លោកឯកអគ្គរដ្ឋទូត Jaya Ratnam៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ - ảnh 1ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnam។ (រូបថត៖ VNA)
ឆ្លងកាត់រយៈពេលពាក់កណ្តាលសតវត្ស ទំនាក់ទំនងវៀតណាម - សិង្ហបុរីមាន ការបោះជំហានគួរឲ្យកត់សម្គាល់ជាច្រើន ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនុកចិត្ត នយោបាយយ៉ាងស៊ីជម្រៅ និងការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជ កម្ម។ អនាគតនៃទំនាក់ទំនងសិង្ហបុរី-វៀតណាមពោរពេញទៅដោយភាពភ្លឺស្វាងនិង យថាទស្សន៍។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Jaya Ratnam ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសរំលឹកខួបលើក ទី៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-សិង្ហបុរី (ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៧៣ - ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣) និងខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រ (ខែកញ្ញា ឆ្នាំ២០១៣ - ខែកញ្ញា ឆ្នាំ២០២៣)។
លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានចាត់ទុកថា៖ ទំនាក់ទំនងវៀតណាម-សិង្ហបុរីមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំមក ក្នុងនោះមានវិស័យចំនួន ៣ ដែលប្រទេសទាំងពីរមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ទីមួយ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរជានិច្ចកាលជឿទុកចិត្តគ្នាទៅវិញទៅមក ដោយបន្តមរតកនៃទំនាក់ ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំជំនាន់មុនៗ។ ទីពីរ ប្រទេសទាំងពីរសុទ្ធតែផ្តល់ អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ទី៣ ប្រទេសទាំងពីរស្រុះចិត្តគំនិតគ្នាក្នុងការកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព និងវិបុលភាព។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការតាមរយៈកាណាលបក្ស និងរដ្ឋមានការអភិវឌ្ឍដោយឥតឈប់ឈរជាមួយនឹងការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ ក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក សិង្ហបុរីបន្តជាវិនិយោគិនឈានមុខគេនៅវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ។
យោងតាមលោកឯកអគ្គរដ្ឋទូត Jaya Ratnam សហគ្រាសសិង្ហបុរីជឿជាក់លើយថាទស្សន៍សេដ្ឋកិច្ចរយៈពេលវែងរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងពីរមាន ឱកាសជាច្រើនដើម្បីសហប្រតិបត្តិការគ្នាលើវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ ឥណទានកាបូន សន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនា សម្ព័ន្ធប្រកបដោយនិរន្តរភាព។ មានវិស័យចំនួនបីដែលសិង្ហបុរី និងវៀតណាមកំពុង ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅនៅក្នុងទសវត្សរ៍ខាងមុខ។ ទីមួយគឺ វិស័យនវានុវត្តន៍ នៅពេលដែលសិង្ហបុរី និងវៀតណាមស្ថិតក្នុងចំណោមប្រព័ន្ធអេកូ ឡូស៊ីចាប់ផ្តើមអាជីវកម្មកំពូលទាំង ៣ នៅអាស៊ីអាគ្នេយ៍។ ទីពីរគឺការតភ្ជាប់ផ្នែក ថាមពល ហើយទីបីគឺនិរន្តរភាព នៅពេលដែលភាគីទាំងពីរកំពុងពន្លឿនសកម្មភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ