លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញជួបធ្វើការជាមួយខេត្ត Bac Giang តាមអនឡាញ

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ៣១ ឧសភាឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ បានអញ្ជើញជួបធ្វើការតាមអនឡាញជាមួយខេត្ត Bac Giang។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញជួបធ្វើការជាមួយខេត្ត Bac Giang តាមអនឡាញ - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam អញ្ជើញជួបប្រជុំតាមអនឡាញជាមួយខេត្ត Bac Ninh និងខេត្ត Bac Giang ស្តីពីវិធានការណ៍បន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាត្បាតក្នុងតំបន់ឧស្សាហកម្មនិងតំបន់លំនៅដ្ឋាន (រូបថត៖ VGP)

យោងតាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang លោក Le Anh Duong បានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែឧសភា ខេត្តបន្តរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ១៥៦ ករណី ហើយអ្នកជំងឺ ៣៩ នាក់ត្រូវបានជាសះស្បើយ។ ខេត្ត Bac Giang នៅតែជាចំណុចក្តៅនៃការឆ្លងរាលដាលកូវីដ-១៩ ដោយមានករណីឆ្លងចំនួន ២៥០០ ករណី ចាប់តាំងពីថ្ងៃទី ៧ ឧសភា រហូតមកដល់ពេលនេះ។

នៅឯកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើរឲ្យខេត្ត Bac Giang ត្រូវធានានូវសុវត្ថិភាពនៃការចាក់វ៉ាក់សាំងសម្រាប់កម្មករ ហើយលោកក៏បានក្រើនរំលឹកថា មូលដ្ឋានមិនត្រូវអត្តនោម័ត  នៅដែលស្ថានភាពគ្រប់គ្រងជំងឺរាតត្បាតបានបង្ហាញសញ្ញាប្រសើរឡើង។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវបន្តពង្រឹងការធ្វើតេស្តករណី F1 និងគ្រប់គ្រងប្រជាជនយ៉ាងតឹងរឹងនៅក្នុងតំបន់ធ្វើចត្តាឡីស័ក មិនទុកឲ្យជំងឺឆ្លងរាលដាលឲ្យទាល់តែសោះ។

សូមគូសបញ្ជាក់ថា បច្ចុប្បន្នមានបុគ្គលិកពេទ្យនិងនិស្សិតពេទ្យជិត ៣.០០០ នាក់កំពុងមានវត្តមាននៅខេត្ត Bac Giang និង Bac Ninh ដើម្បីជួយខេត្តទាំងពីរនេះក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ ១៩ផងដែរ៕

ប្រតិកម្មទៅវិញ