លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ចុះប្រគល់អំណោយជូនជនរួមជាតិ ចាម នៅទីក្រុងហូជីមិញ

Chia sẻ

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តីក៏ បានក្រើនរំលឹកថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់ ១ បន្តយកចិត្តទុកដាក់ ថែមទៀតដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងអំឡុងពេលមានជម្ងឺរាត ត្បាតនាបច្ចុប្បន្ន។ ក្រៅពីនោះសប្បុរសជនក៏គួរតែបង្កើនការជួយមូលដ្ឋានក្នុងការថែទាំ ប្រជាជនដែលកំពុងជួបកាលំបាកដោយសារជម្ងឺរាតត្បាតផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ចុះប្រគល់អំណោយជូនជនរួមជាតិ ចាម នៅទីក្រុងហូជីមិញ - ảnh 1ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh ប្រគល់ជានិមិត្តរូប កញ្ចប់អំណោយក្នុងតម្លៃ២០០លានដុងជូនប្រជាជនដែលរងផលប៉ះពាល់ដោយកូវីដ ១៩។
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល លោក Truong Hoa Binh បានចុះសាកសួរសុខទុក្ខនិងប្រគល់អំណោយជូនបងប្អូនជនជាតិ ចាម ដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ ១៩ នៅលើភូមិសាស្ត្រខ័ណ្ឌទី ៨ ទីក្រុង ហូជីមិញ។ ថ្លែងនៅព្រះវិហារ Anwar លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បាន វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់គណៈអភិបាលកិច្ចព្រះវិហារក្នុងការជួយទីក្រុងអនុវត្តន៍ការងារបង្ការប្រឆាំងជម្ងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់។ លោកឧបនាយករដ្ឋមន្រ្តីក៏ បានក្រើនរំលឹកថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់ ១ បន្តយកចិត្តទុកដាក់ ថែមទៀតដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្នុងអំឡុងពេលមានជម្ងឺរាត ត្បាត នាបច្ចុប្បន្ន។ ក្រៅពីនោះសប្បុរសជនក៏គួរតែបង្កើនការជួយមូលដ្ឋានក្នុងការថែទាំ ប្រជាជនដែលកំពុងជួបកាលំបាកដោយសារជម្ងឺរាតត្បាតផងដែរ។
ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានប្រគល់ អំណោយចំនួន២០០ កញ្ចប់និងសាច់ប្រាក់ចំនួន២០០លានដុងជូនគ្រួសារនិងប្រជា ពលរដ្ឋដែលរងការប៉ះពាល់ដោយកូវីដ ១៩៕

ប្រតិកម្មទៅវិញ