លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបអតីតនាយករដ្ឋមន្ត្រីអង់គ្លេសនិងជាប្រធានវិទ្យាស្ថាន TBI

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ១៦ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានទទួលជួបលោក Tony Blair អតីតនាយក រដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិវិទ្យាស្ថាន Tony Blair ដើម្បីការផ្លាស់ប្តូរសកល (TBI)។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបអតីតនាយករដ្ឋមន្ត្រីអង់គ្លេសនិងជាប្រធានវិទ្យាស្ថាន TBI - ảnh 1ឧបនាយក រដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានទទួលជួបលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានប្រតិបត្តិវិទ្យាស្ថាន Tony Blair ដើម្បីការផ្លាស់ប្តូរសកល (TBI)។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានចែករំលែកជាមួយ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair នូវព័ត៌មានមួយចំនួនអំពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់
វៀតណាមកាលពីឆ្នាំមុន និងត្រីមាសទីមួយនៃឆ្នាំនេះ; សង្កត់ធ្ងន់ ថា ក្នុងបរិបទដែលសេដ្ឋកិច្ច និងនយោបាយសកលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ និង មិនអាចទាយទុកជាមុនបាននោះ សេដ្ឋកិច្ចវៀតណាមនៅតែទទួលបានលទ្ធផលវិជ្ជមាន។
រីឯខ្លួនវិញ លោក Tony Blair បានសម្តែងការចាប់អារម្មណ៍ចំពោះការរីកចម្រើន និងនវានុវត្តនភាពដ៏ខ្លាំងក្លារបស់វៀតណាម ព្រមទាំងបានចែករំលែកព័ត៌មានមួយ ចំនួនបន្ថែមទៀត និងផ្តល់គំនិតលើការទាក់ទាញការវិនិយោគ និងហិរញ្ញវត្ថុ; ការ អភិវឌ្ឍឧស្សាហកម្ម semiconductor; កម្មវិធីបញ្ញាសិប្បនិម្មិត; ក៏ដូចជាការអភិវឌ្ឍរបស់ វៀតណាមនាពេលខាងមុខផងដែរ។ យោងតាមលោក នារយៈពេលខ្លីខាងមុខ បណ្តា ប្រទេសត្រូវតែតាមទាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបដិវត្តន៍បច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ដូច្នេះ ចាំបាច់ត្រូវផ្លាស់ប្តូរ ទាំងផ្នែកបណ្តុះបណ្តាល ទៀតផង។ លោកអតីតនាយករដ្ឋមន្ត្រី Tony Blair ក៏បានបញ្ជាក់អំពីការត្រៀមខ្លួនជា ស្រេច រួមដំណើរជាមួយវៀតណាមក្នុងដំណើរខាងមុខ លើវិស័យទាំងបី៖ ហិរញ្ញវត្ថុ ថាមពល និងបច្ចេកវិទ្យា៕

ប្រតិកម្មទៅវិញ