លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបធ្វើការជាមួយថ្នាក់ដឹកនាំសាលាបក្សមជ្ឈិមចិន។ (រូបថត៖ VOV) |
នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យសាលាបក្សមជ្ឈិមចិន និងបណ្ឌិតសភានយោបាយជាតិហូជីមិញ ជំរុញ ការផ្លាស់ប្តូរដើម្បីពង្រឹងទំនាក់ទំនងការងារ ជំរុញការជឿទុកចិត្តនិងការយោគយល់ គ្នាទៅវិញទៅមក៖
“វៀតណាមនិងចិនជាអ្នកជិតខាងជិតស្និទ្ធដោយមានប្រពៃណីមិត្តភាពតាំងពីយូរ លង់ណាស់មកហើយ។ ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនទាក់ទងនឹងរបប នយោបាយ មាគ៌ាអភិវឌ្ឍន៍ និងប្រពៃណីវប្បធម៌សង្គម ដែលដឹកនាំដោយបក្សកុម្មុយ និស្ត ហើយប្រទេសទាំងពីរកំពុងកសាងសង្គមនិយមឲ្យស្របតាមស្ថានភាព និងលក្ខ ខណ្ឌជាក់ស្ដែងនៃប្រទេសនីមួយៗ។ ទំនាក់ទំនងជាសមមិត្តផង ជាបងប្អូនផង ដែល លោកប្រធានហូជីមិញ លោកប្រធានម៉ៅ សេទុង និងថ្នាក់ដឹកនាំជំនាន់មុនៗនៃ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងពូនជ្រុំ។ នេះគឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់ បក្សទាំងពីរ ប្រទេសទាំងពីរ ដែលត្រូវទទួលមរតក ថែរក្សា និងលើកកម្ពស់។ នាពេល កន្លងមក ក្រោមការតំរង់ទិសយុទ្ធសាស្ត្រនិងការជំរុញដោយផ្ទាល់របស់អតីតអគ្គលេខា បក្ស លោក ង្វៀន ភូជុង និងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក ស៊ី ជីនពីង នោះ ភាគី ទាំងពីរបានឯកភាពធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀត ណាម និងចិនប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ។ ទំនាក់ទំនងរវាងវៀតណាម និង ចិនសម្រេចបានសមិទ្ធិផលដ៏ធំធេងលើវិស័យជាច្រើន រួមមាន កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងចែករំលែកបទពិសោធន៍ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងសាលាបក្សមជ្ឈិមចិនជាមួយដៃគូ វៀតណាម រួមទាំងបណ្ឌិតសភានយោបាយជាតិហូជីមិញ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ យ៉ាងទូលំទូលាយដោយឥតឈប់ឈរ”។
នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូជាន់ ខ្ពស់វៀតណាមបានទៅទស្សនា និងស្វែងយល់អំពីគំរូប្រតិបត្តិការនៅក្រុមហ៊ុន MEGVII នៅទីក្រុងប៉េកាំង។ នេះក៏ជាសកម្មភាពចុងក្រោយរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន តប តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង៕