លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន នារសៀលថ្ងៃទី ១៩ សីហា នៅទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម (To Lam) បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងលោកនាយករដ្ឋមន្រ្តី លី ឈាំង។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងលោកនាយករដ្ឋមន្រ្តី លី ឈាំង បានឯកភាពថានឹងខិតខំប្រឹងប្រែងលើកកំពស់ទំនុកចិត្តខាងនយោបាយ និងសេដ្ឋកិច្ច កសាង "សហគមន៍ចែករំលែកអនាគតប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ" ឲ្យមានប្រសិទ្ធភាព នាំទំនាក់ទំនងទ្វេភាគីឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី; រក្សាជំនួបប្រា ស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ជាប្រចាំ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋាភិបាល រដ្ឋសភា/សភាប្រជាជន រណសិរ្សមាតុភូមិ/សភាប្រឹក្សា នយោបាយប្រជាជន នៃប្រទេសទាំងពីរ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សំខាន់ៗដូចជា៖ ការទូត ការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការជាក់ ស្តែង ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែធំធេងបន្ថែមទៀត; ជំរុញកិច្ចសហប្រតិបត្តិ ការមូលដ្ឋាន និងការជួបប្រាស្រ័យប្រជាជន រៀបចំបានល្អនូវសកម្មភាពរំលឹកខួបលើក ទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន (១៩៥០ - ២០២៥); រក្សាការសម្របសម្រួល កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងយន្តការ និងវេទិកាពហុភាគីនានា។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ចិនបន្តបើកទ្វារទីផ្សារ សម្រាប់កសិផលប្រកបដោយគុណភាពខ្ពស់របស់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់ វៀតណាមក្នុងការបង្កើតស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Chongqing និង ការិយាល័យពន្លឿនពាណិជ្ជកម្មប្រចាំនៅចិន; ជំរុញគម្រោងវិនិយោគនៅវៀតណាម; ឆាប់អនុវត្តន៍ជាសាកល្បងនូវច្រកទ្វារព្រំដែនឆ្លាតវៃ; ជំរុញកិច្ចសហប្រតិបត្តិការក្នុង វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល និង កសិកម្មបច្ចេកវិទ្យាខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងទេស ចរណ៍; អនុវត្តន៍កិច្ចសហប្រតិបត្តិការឱ្យបានល្អក្នុងការបង្ការ ទប់ទល់នឹងគ្រោះមហន្ត រាយធម្មជាតិ ការផ្តល់ជំនួយសង្គ្រោះ និងការឆ្លើយតបបន្ទាន់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង - ảnh 2(រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រី លី ឈាំង បានស្នើឲ្យ ភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនង អ្នកជិតខាង ចំណងមិត្តភាព ជំរុញសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន និងជំនាន់ វ័យក្មេងនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាល វិជ្ជាជីវៈ លើកកំពស់តួនាទីរបស់វិមានមិត្តភាពវៀតណាម-ចិន; ត្រៀមខ្លួនជាស្រេច ពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។
ភាគីទាំងពីរបានឯកភាពរួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យ បានសមហេតុផល រក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ពង្រឹងបរិយាកាសអំណោយ ផលសម្រាប់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ ភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយល់ដឹងរួមជាន់ខ្ពស់ និង “កិច្ច ព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានណែនាំការដោះស្រាយបញ្ហាដែនសមុទ្ររវាងវៀតណាមនិងចិន”; គោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់គ្នាទៅវិញទៅមក; លើកកំពស់ប្រសិទ្ធភាពនៃយន្តការចរចាលើបញ្ហាដែនសមុទ្រ; គ្រប់គ្រងស្ថានការណ៍នៅសមុទ្រឲ្យបានល្អ រក្សាសន្ទុះអភិវឌ្ឍន៍ស្ថិរភាព និងវិជ្ជមាននៃ ទំនាក់ទំនងទ្វេភាគី ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ