លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានី ចាំបាច់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់ អំពីតួនាទីនិងឋានៈដ៏សំខាន់ពិសេសរបស់រដ្ឋធានីដើម្បីបំផុសមោទនភាពនិងក្តីជឿជាក់លើទីក្រុងហាណូយ។ 
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហាណូយ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរវាងការិយាល័យនយោបាយជាមួយគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការបក្សទីក្រុងហាណូយ ដើម្បីផ្តល់ មតិយោបល់លើសេចក្តីព្រាងឯកសារនិងផែនការរៀបចំកម្មាភិបាល ថ្នាក់គណៈកម្មាធិការបក្ស សម្រាប់ដាក់ ជូនមហាសន្និបាតលើកទី ១៧ នៃបក្សភាគទីក្រុងហាណូយ អាណត្តិ ២០២០-២០២៥។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  បានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានី ចាំបាច់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់ អំពីតួនាទីនិងឋានៈដ៏សំខាន់ពិសេសរបស់រដ្ឋធានីដើម្បីបំផុសមោទនភាពនិងក្តីជឿជាក់លើទីក្រុងហាណូយ។ នេះគឺជាប្រភពកម្លាំងខាងស្មារតី ដែលជាកម្លាំងចលករដ៏ធំធេង ក្នុងការអភិវឌ្ឍរដ្ឋធានីនាពេលខាងមុខ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែឈរនៅជួរមុខលើគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងអរិយធម៌។ ហើយទីក្រុងហាណូយត្រូវតែជាមជ្ឈមណ្ឌលនយោបាយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានក្រើនរំលឹកថា ក្រៅពីការរលើកកម្ពស់គុណភាពរៀបចំផែនការ និងការគ្រប់គ្រងធនធានមក  ទីក្រុងហាណូយត្រូវជំរុញសង្គមភាវូបនីយកម្មនៃការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ដោះស្រាយកំណើនសេដ្ឋកិច្ចប្រកបដោយសុខដុមរមនា កសាងបក្សភាគដ៏រឹងមាំនិងសាមគ្គីភាពផ្ទៃក្នុង៕

ប្រតិកម្មទៅវិញ