លោកអគ្គលេខាបក្ស តូ ឡឹម៖ ការបង្រួមរចនាសម្ព័ន្ធស្ថាប័នត្រូវតែអនុវត្តន៍មុនមហាសន្និបាតបក្សលើកទី១៤

Chia sẻ

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចពិភាក្សាជាក្រុមនៅក្នុងរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នៅ ទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត|វៀតណាមលោក តូ ឡឹម បានឲ្យដឹងថា ការ រៀបចំរចនាសម្ព័ន្ធស្ថាប័នរដ្ឋឡើងវិញគឺជាបញ្ហាចាំបាច់បន្ទាន់។ 

លោកអគ្គលេខាបក្ស តូ ឡឹម៖ ការបង្រួមរចនាសម្ព័ន្ធស្ថាប័នត្រូវតែអនុវត្តន៍មុនមហាសន្និបាតបក្សលើកទី១៤ - ảnh 1អគ្គលេខាបក្សកុម្មុយនិស្ត|វៀតណាមលោក តូ ឡឹម។ (រូបថត៖ VOV)
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការបង្រួមរចនាសម្ព័ន្ធស្ថាប័ននេះមិនអាចពន្យារពេលបានទេ ព្រោះ ប្រសិនបើរង់ចាំរហូតដល់មហាសន្និបាតបក្សលើកទី១៤ នៅពេលដែលអ្វីៗទាំងអស់ ត្រូវបានសម្រេច និងបោះឆ្នោតរួចហើយការផ្លាស់ប្តូរនឹងពិបាកខ្លាំងណាស់។
យោងតាមលោកអគ្គលេខាបក្ស ក្នុងអំឡុងពេលស្រាវជ្រាវ ប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ បទពិសោធន៍ពីប្រវត្តិសាស្ត្រ និងប្រទេសផ្សេងៗ បានបង្ហាញថា រដ្ឋាភិបាលមួយដែលគ្មានប្រសិទ្ធភាពនឹងបាត់បង់ សេចក្ដីទុកចិត្តពីប្រជាជន ហើយផលវិបាកគឺមិនអាចទាយទុកជាមុនបាន។ ដូច្នេះ ការពេញចិត្តរបស់ប្រជាជនត្រូវតែវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដែលឆ្លុះបញ្ចាំងពីផលិតភាពនិងប្រសិទ្ធភាពរបស់ស្ថាប័នរដ្ឋ។
លោកអគ្គលេខាបក្ស តូ ឡឹម៖ ការបង្រួមរចនាសម្ព័ន្ធស្ថាប័នត្រូវតែអនុវត្តន៍មុនមហាសន្និបាតបក្សលើកទី១៤ - ảnh 2កិច្ចពិភាក្សាជាក្រុមនៅក្នុងរដ្ឋសភា។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការស្រុះចិត្តគំនិត និងការ គាំទ្ររបស់ប្រជាជន ទីភ្នាក់ងារ និងរដ្ឋសភាចំពោះគោលជំហរបង្រួមរចនាសម្ព័ន្ធ ស្ថាប័នរបស់មជ្ឈិម។ ការអនុវត្តយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពបង្ហាញ ថា គោលជំហរនេះគឺត្រឹមត្រូវ និងបំពេញតាមការរំពឹងទុករបស់ប្រជាពលរដ្ឋជាយូរលង់ មកហើយ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ការបង្រួមរចនាសម្ព័ន្ធស្ថាប័ន មិនមែនគ្រាន់តែដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើម្បីលើក កំពស់ផលិតភាពនិងប្រសិទ្ធភាពប្រតិបត្តិការទៀតផង។
លោកអគ្គលេខាបក្ស តូ ឡឹម បាននិយាយថា អ្វីដែលលោកព្រួយបារម្ភនៅពេល នេះ គឺឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។ សមិទ្ធិផលរបស់ប្រទេសជាតិ គឺធំមហិមារណាស់ ប៉ុន្តែនៅពេលក្រឡេកមើលទៅអន្តរជាតិ កម្រិតអភិវឌ្ឍន៍របស់ វៀតណាមនៅតែយឺតពេក។ ការប្រកួតប្រជែងថ្នាក់ជាតិជួបការលំបាកយ៉ាងខ្លាំង។ ដូច្នេះនេះគឺជាពេលវេលាដែលសង្គមទាំងមូលត្រូវតែផ្លាស់ប្តូរ។ ប្រសិនបើចង់ឲ្យប្រទេសជាតិមានការរីកចម្រើន ត្រូវតែមានកំណើន៕

ប្រតិកម្មទៅវិញ