លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យ នយោបាយស្ដីពិស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១និងការគ្រោងទុកសម្រាប់ឆ្នាំ២០២២

Chia sẻ

(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា ការិយាល័យ នយោបាយតម្រូវឲ្យគណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ត្រូវការប្រកាន់ខ្ជាប់នូវទស្សនៈអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុង សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្ស។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំការិយាល័យ នយោបាយស្ដីពិស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១និងការគ្រោងទុកសម្រាប់ឆ្នាំ២០២២ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស ក្រោមអធិបតីភាពរបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong ការិយាល័យនយោបាយបានជួបប្រជុំដើម្បី ផ្ទៀងស្ដាប់គណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាល រាយការណ៍ពីស្ថានភាពអនុវត្ត ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០២១ និងគម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្នាំ២០២២; ស្ថានភាពអនុវត្តថវិការដ្ឋឆ្នាំ២០២១ គម្រោងថវិការដ្ឋឆ្នាំ២០២២ និងផែនការ ហិរញ្ញវត្ថុ-ថវិការដ្ឋរយៈពេល៣ឆ្នាំដំណាក់កាល ២០២២-២០២៤; ពេលវេលាអនុវត្តន៍ ការកែទម្រង់គោលនយោបាយប្រាក់បៀវត្ស។
ធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong ឲ្យដឹងថា ការិយាល័យនយោបាយបានយល់ព្រមជាស្ថាពរជាមួយការវិភាគ ការវាយតម្លៃរបស់ គណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាលអំពីស្ថានភាពការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថវិការដ្ឋចាប់តាំងពីដើមឆ្នាំមក។ ទោះយ៉ាង ណាក៏ដោយ លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានក្រើនរំលឹកថា៖
“នេះជាឆ្នាំដំបូងដែលយើងចាប់ផ្ដើមដំណើរការអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតលើកទី១៣របស់បក្ស ហេតុដូច្នេះ លើវិស័យសេដ្ឋកិច្ចសង្គម តើយើង បានដកចេញបទពិសោធន៍អ្វីខ្លះ។ ដោយឈរលើលទ្ធផលនោះ ផ្ទៀងផ្ទាត់នឹងសេចក្ដី សម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ ដើម្បីដាក់ពង្រាយក្នុងឆ្នាំ២០២២ តាមស្មារតី ថា ងាយយល់ ងាយចាំ ងាយអនុវត្តន៍ ងាយត្រួតពិនិត្យ បន្ទាប់មក រដ្ឋសភានឹងជួបប្រជុំ ហើយធ្វើស្ថាប័នភាវូបនីយកម្មតាមជំហាននីមួយៗឲ្យបានច្បាស់លាស់និងជាក់ស្ដែង។ ក្នុងរបាយការណ៍ដាក់ជូនមជ្ឈឹម ត្រូវច្បាមជាប់នឹងបញ្ហា កុំមានលក្ខណៈ យុទ្ធសាស្ត្រ កុំមានលក្ខណៈសង្ខេបជាទូទៅ ត្រូវនិយាយត្រង់ពីចំណុចលេចធ្លោនៃឆ្នាំ ២០២១។ ក្នុងបរិបទនោះ តើយើងមានជំហរអ្វីខ្លះក្នុងឆ្នាំ២០២១ មានវិធានការអ្វីខ្លះ ហើយ ប្រសិទ្ធភាពយ៉ាងដូចម្ដ៉េចពីមជ្ឈឹមចុះដល់មូលដ្ឋាន”។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា ការិយាល័យ នយោបាយតម្រូវឲ្យគណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាល បណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុងនានា ត្រូវការប្រកាន់ខ្ជាប់នូវទស្សនៈអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុង សេចក្ដីសម្រេចចិត្តមហាសន្និបាតលើកទី១៣របស់បក្ស។ ទន្ទឹមនឹងនោះ លើកកំពស់ ស្មារតីខ្លួនទីពឹងខ្លួន ការប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត និងការអនុវត្តគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផងដែរ។ ត្រូវតែបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩យ៉ាងប្ដូរផ្ដាច់ ហើយដាក់ ការការពារសុខភាព អាយុជីវិតរបស់ប្រជាជនជាអាទិភាពចម្បងបង្អស់។ ជាពិសេស ច្បាមជាប់នឹងស្ថានភាព ម្ចាស់ការកសាងសេណារីយ៉ូ ដំណោះស្រាយដ៏សមស្រប អាច ធ្វើទៅបាន ដើម្បីបន្សាំនឹងករណីដែលជម្ងឺរាតត្បាតបន្តអូសបន្លាយ៕

ប្រតិកម្មទៅវិញ