លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ពង្រីក​តួនាទី​របស់​ប្រជាជន​ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងបិទកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ១០ ឆ្នាំ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវបានអនុវត្តន៍តាមរបៀបរាបរយ បង្ហាញពីលក្ខណៈមនុស្សសាស្ត្រ ប៉ុន្តែនៅតែមានលក្ខណៈក្រើនរំលឹក និងអប់រំ។
លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ពង្រីក​តួនាទី​របស់​ប្រជាជន​ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VNA)

នាថ្ងៃទី ១២ មករា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំមជ្ឈិមទទួលបន្ទុកការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំលើកទី ២៣ ដើម្បីពិនិត្យ វាយតម្លៃលទ្ធផលធ្វើសកម្មភាពក្នុងឆ្នាំ ២០២២ និងកំណត់កម្មវិធីការងារឆ្នាំ ២០២៣។ លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ។

អញ្ជើញថ្លែងបិទកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ១០ ឆ្នាំ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានត្រូវបានអនុវត្តន៍តាមរបៀបរាបរយ បង្ហាញពីលក្ខណៈមនុស្សសាស្ត្រ ប៉ុន្តែនៅតែមានលក្ខណៈក្រើនរំលឹក និងអប់រំ។

អំពីភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៣ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចសម្របសម្រួលគ្នាដោយរលូន កសាងយន្តការជាច្រើន ដើម្បីមិនអាច មិនហ៊ាន មិនចង់ និងមិនត្រូវការអំពើពុករលួយ៖  “យើងបានកសាងយន្តការ គោលនយោបាយ បទប្បញ្ញត្តិ វិធីសាស្រ្ត និងរបៀបធ្វើជាច្រើន។ នាពេលកន្លងទៅ យើងបានប្រយុទ្ធប្រឆាំងអំពើពុករលួយជាច្រើន ហើយសម្រមសម្រួលគ្នាយ៉ាងល្អប្រសើរ។ ចំណុចថ្មីមួយគឺថា បច្ចុប្បន្ននេះ ទុកឲ្យអ្នកល្មើស សងប្រាក់ពុករលួយដោយស្ម័គ្រចិត្ត ហើយនេះគឺជាកត្តា ដើម្បីពិចារណាកាត់បន្ថយទោស។ យើងអនុវត្តន៍តាមស្មារតី គ្មានករណីលើកលែង មិនថាជានណារឡើយ។ បច្ចុប្បន្ននេះ មុខសញ្ញាដែលប្រព្រឹត្តបទល្មើសទាំងអស់សុទ្ធតែបានទទួលកំហុសរបស់ខ្លួនផងដែរ”៕

ប្រតិកម្មទៅវិញ