លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវជម្នះផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

Chia sẻ

(VOVWORLD) - នៅដើមសន្និបាត អ្នកតំណាងទាំងអស់បានចំណាយពេលមួយនាទីដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធដល់ជនរួមជាតិ កម្មាភិបាល យុទ្ធជនដែលបានស្លាប់ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវជម្នះផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1ទិដ្ឋភាពបើកសន្និបាត (រូបថត៖ Hiếu Minh/vov.vn)

យោងតាមកម្មវិធីនៅក្នុងសន្និបាត គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ បានពិភាក្សានិងផ្តល់យោបល់លើ៖ ស្ថានភាពនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ -១៩ និងទស្សនៈ គោលនយោបាយស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្នុងស្ថានភាពថ្មី; ស្ថានភាពសេដ្ឋកិច្ចសង្គម ឆ្នាំ ២០២១ គម្រោងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; ការអនុវត្តថវិការដ្ឋនៅឆ្នាំ ២០២១, គម្រោងថវិការដ្ឋនៅឆ្នាំ ២០២២ និងផែនការថវិកា - ហិរញ្ញវត្ថុរដ្ឋ រយៈពេល ៣ឆ្នាំ ២០២២ - ២០២៤;  បន្តលើកកម្ពស់ការកសាងបក្សនិងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ អគ្គលេខាបក្សលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន ជំងឺរាតត្បាតកូវីដ -១៩ បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងពិបាកគ្រប់គ្រង ហើយបណ្តាលផលប៉ះពាល់អវិជ្ជមាននិងយូរអង្វែងមកលើសេដ្ឋកិច្ចពិភពលោករួមទាំងអាស៊ីអាគ្នេយ៍និងវៀតណាម។ ហេតុដូច្នេះ បង្ខំឱ្យប្រទេសជាច្រើនកែសម្រួលការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតតាមទិសដៅ៖ លើកកម្ពស់កម្លាំងផ្ទៃក្នុង ផ្តោតលើការអភិឌ្ឍទីផ្សារក្នុងប្រទេស អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល  សង្គមឌីជីថល់ និងពាណិជ្ជកម្មអេឡិចត្រូនិច ជាដើម។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវជម្នះផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖ Hiếu Minh/vov.vn)

អគ្គលេខាបក្សលោក Nguyen Trong បានស្នើថា៖ “សូមស្នើឲ្យមានការវាយតម្លៃដោយយកចិត្តទុកដាក់និងគ្រប់ជ្រុងជ្រោយអំពីស្ថានភាពបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ខែដំបូង និងមានការព្យាករណ៍រហូតដល់ដំណាច់ឆ្នាំ ២០២១ ជាពិសេសការព្យាករណ៍ពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោកនិងនៅវៀតណាមនាពេលខាងមុខនេះ។ យកចិត្តទុកដាក់លើការបូកសរុបនិងវាយតម្លៃពីភាពចាំបាច់ ភាពត្រឹមត្រូវប្រសិទ្ធភាព ព្រមទាំងការកំណត់និងការខ្វះចន្លោះក្នុងការចេញផ្សាយនិងការរៀបចំការអនុវត្តគោលការណ៍ណែនាំ គោលនយោបាយនិងវិធានការថ្មីៗ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងដែលកើតមានឡើងក្នុងដំណើរការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជម្នះផលវិបាកដែលបណ្តាលមកពីការជំងឺរាតត្បាត ថែរក្សានិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក។  ទន្ទឹមជាមួយគ្នានោះ ប្រៀប ធៀបនិងវិភាគសមត្ថភាពដើម្បីសម្រេចបាននូវគោលដៅនិងភារកិច្ច ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ជាពិសេស គោលដៅនិងភារកិច្ចគ្រប់គ្រងជំងឺរាតត្បាត រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងធានាឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជួយឧបត្ថម្ភពលករនិងសហគ្រាសស្តារ និងអភិវឌ្ឍន៍ផលិតកម្ម  ថែរក្សាជីវភាពរបស់ប្រជាជន ធានាសន្តិសុខសង្គម; ការពារឯករាជ្យ  អធិបតេយ្យភាពជាតិ សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងស្ថានភាពថ្មី”។

ទាក់ទងទៅលើបញ្ហាមួយចំនួនស្តីពីការកសាងនិងកែតម្រូវបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានបញ្ជាក់ថា ការកសាងនិងកែតម្រូវបក្ស តែងតែជាភារកិច្ចសំខាន់ជាពិសេស និងមានអត្ថន័តស្លាប់រស់សម្រាប់បក្ស។

កិច្ចប្រជុំនេះគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ៧ ខែតុលា៕

ប្រតិកម្មទៅវិញ