លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ១០ មីនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងគណៈ ប្រតិភូវៀតណាមបានចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំលើកទី ៦៨ នៃ គណៈកម្មាធិការស្តីពីឋានៈស្ត្រី (CSW) ចំណុះក្រុមប្រឹក្សាសេដ្ឋកិច្ច - សង្គមនៃអង្គការ សហប្រជាជាតិ (ECOSOC) ហើយអនុវត្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋ អាមេរិក។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក - ảnh 1លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ជួបជាមួយសាស្រ្តាចារ្យ Ngo Thanh Nhan ប្តីរបស់សកម្មជនឆ្វេងនិយម Merle Ratner នៅទីក្រុងញូវយ៉ក។ (រូបថត៖ Thanh Tuan/VNA)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានមកចូលរួមរំលែកទុក្ខដល់គ្រួសារសកម្មជនឆ្វេងនិយម និងជាមិត្តដ៏ស្មោះត្រង់ម្នាក់ របស់ប្រទេសវៀតណាម គឺលោកស្រី Merle Ratner ដែលទើបទទួលមរណភាពបន្ទាប់ ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីដើមខែកុម្ភៈ។ លោកស្រីអនុប្រធានរដ្ឋបានអះអាងថា វៀតណាមនឹងគោរពជានិច្ចនូវមនោសញ្ចេតនាដ៏ពិសេស និងថ្លៃថ្លា ការរួមវិភាគទាន និងសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់លោកស្រី Merle Ratner ជូនចំពោះវៀតណាម ក្នុងរយៈពេលកន្លះសតវត្សកន្លងមក ចាប់ពីសកម្មភាពប្រឆាំងសង្គ្រាម រហូតដល់បុព្វ ហេតុកសាងប្រទេសជាតិឡើងវិញ និង ការទាមទារយុត្តិធម៌ជូនជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុកនៅវៀតណាមផងដែរ។
នាថ្ងៃទី ១០ មិនា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានមកដាក់កម្រង ផ្កានៅវិមានអនុស្សាវរីយ៍ថ្ងៃទី១១ កញ្ញា រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាន បាត់បង់ជីវិតក្នុងការវាយប្រហារភេរវកម្មទៅលើអាមេរិកឆ្នាំ ២០០១៕

ប្រតិកម្មទៅវិញ