|
លើកសរសើរអង្គភាពអាជីវកម្មអាស៊ានឆ្នើម ចំនួន២០ |
(VOV)_ពិធីលើកសរសើរបណ្ដាអង្គភាពអាជីវកម្មអាស៊ានឆ្នើម បានប្រព្រឹត្តទៅ
នាថ្ងៃទី២៧ មេសា នៅទីក្រុង Da Nang ( ភាគកណ្ដាលវៀតណាម) ដោយមានការ
ចូលរួមរបស់ដំណាងអន្តរជាតិចំនួនរាប់រយនាក់ និងដំណាងអង្គភាពដែលបាន
ទទួលរង្វាន់ ក្នុងប្លុកអាស៊ាន។ អង្គភាពអាជីវកម្មអាស៊ានឆ្នើម ត្រូវបានលើកសរសើរ
លើកនេះ មកពីប្រទេស កម្ពុជា ឥណ្ឌូនេស៊ីម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃនិងវៀតណាម។ អង្គភាពអាជីវកម្មឆ្នើមរបស់វៀតណាម ត្រូវបានលើកសរសើរលើក
នេះគឺ៖សម្ព័ន្ធក្រុមហ៊ុន Ba Son និងក្រុមហ៊ុនភាគហ៊ុនស៊ីម៉ង់ Ha Tien 1។ ស្ដីអំពីបទ
ដ្ឋានជ្រើសរើសអង្គភាពអាជីវកម្មអាស៊ានឆ្នើមលើកនេះ អនុរដ្ឋមន្ត្រី ក្រសួងការងារ
យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Doan Mau Diep បានអោយដឹងថា៖
“ ជាប្រចាំឆ្នាំ យើងនឹងរៀបចំពិធីលើកសរសើរអង្គភាពអាជីវកម្មចំនួន២០ មកពីប្រ
ទេសអាស៊ានទាំង១០។ ប្រទេសនិមួយៗ នឹងជ្រើសរើសអង្គភាពអាជីវកម្មឆ្នើមបំផុត
ចំនួន២ ក្នុងវិស័យ អនាម័យ សុវត្ថិភាពពលកម្ម។ អង្គភាពអាជីវកម្មទាំងនេះ ត្រូវធា
នាបទដ្ឋានទាំងឡាយ អំពីការថែទាំសុវត្ថិភាព អនាម័យពលកម្ម។ ក្នុងរយៈពេល៣
ឆ្នាំជាបន្តបន្ទាប់ គ្មានគ្រោះថ្នាក់ និងកែលំអរបរិស្ថានពលកម្មជានិច្ច៕”