|
លើកសរសើរសហករណ៍ ក្រុមសហករណ៍ឆ្នើមនិងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦ |
(VOV)_នាយប់ថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីលើកសរសើរសហករណ៍ ក្រុមសហករណ៍ និង
កសិករមានការច្នៃប្រឌិតឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan និង
ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន បានប្រគល់ជូនកិត្តិនាមលើកសរសើរ៥១សហករណ៍
និងក្រុមសហករណ៍ និងកសិករឆ្នើម១៧រូប។
ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និង
អភិវឌ្ឍន៍ជនបទ បានអោយដឹងថា៖ ការរៀបចំពិធីនេះបានប្រព្រឹត្តទៅចំនឹងឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាប្រពៃណីផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ថ្ងៃទី
១៤វិច្ឆិកាឆ្នាំ១៩៤៥-ថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១៦) ជាការកត់សម្គាល់របស់ក្រសួង ស្ថាប័នអំ
ពីតួនាទីរបស់សហករណ៍ ក្រុមសហករណ៍ និងកសិករក្នុងដំណើការធ្វើកំណែទម្រង់កសិ
កម្ម និងកសាងជនបទថ្មី៕