លើក​សរសើរ​​មិត្តភ័ក្ត​បារាំង​ម្នាក់​ដែលស្និទ្ធស្នាល​​ជា​មួយ​វៀតណាម

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៥ ខែកុម្ភៈ ពិធីរំលឹកវិញ្ញាណក្ខន្ធ និងលើកសរសើរយុទ្ធនារីកុម្មុយនិស្តបារាំង លោកស្រី Raymonde Dien (១៩២៩-២០២២) ត្រូវបានរៀបចំឡើងនៅទីក្រុង Saint-Pierre-des-Corps (បារាំង) ជាកន្លែងដែលលោកស្រីអង់អាចក្លាហានរូបនេះបានដេកលើផ្លូវដែកដើម្បីបញ្ឈប់រថភ្លើងដឹកអាវុធទៅតំបន់ឥណ្ឌូចិន នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៥០។
លើក​សរសើរ​​មិត្តភ័ក្ត​បារាំង​ម្នាក់​ដែលស្និទ្ធស្នាល​​ជា​មួយ​វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang ថ្លែងមតិក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ និងលើកសរសើរយុទ្ធនារីកុម្មុយនិស្តបារាំង លោកស្រី Raymonde Dien នៅទីក្រុង Saint-Pierre-des-Corps។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Marie-France Beaufils អតីតអភិបាលទីក្រុង Saint-Pierre-des-Corps បានរំលឹកឡើងវិញពីការលះបង់ខ្លួនរបស់លោកស្រី Raymond Dien នៅពេលឃាត់រថភ្លើងដឹកអាវុធទៅកាន់វៀតណាម ដើម្បីប្រឆាំងនឹងសង្រ្គាមនៅឥណ្ឌូចិន ហើយទន្ទឹមនឹងនោះ លើកតម្កើងស្មារតីតស៊ូប្រយុទ្ធដើម្បីសន្តិភាពអន្តរជាតិ ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ស្រ្តីក្លាហានរូបនេះ ក្នុងចលនាគាំទ្រវៀតណាម។ លោកស្រី Marie-France Beaufils បានចាត់ទុកថា ចំពោះជនប្រជាជនកុម្មុយនិស្ត និងប្រជាជនបារាំងដែលស្រឡាញ់សន្តិភាព លោកស្រី Raymonde Dien បានក្លាយជានិមិត្តរូបនៃស្មារតីតស៊ូប្រឆាំងនឹងអាណានិគមនិយម ដើម្បីឯករាជ្យភាពនិងសន្តិភាពរបស់វៀតណាម ក៏ដូចជារបស់ប្រជាជាតិដទៃទៀតនៅលើពិភពលោក។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានសង្កត់ធ្ងន់ថា រដ្ឋ និងប្រជាជនវៀតណាមជានិច្ចចងចាំនូវសកម្មភាពដ៏អង់អាចក្លាហានរបស់យុទ្ធនារីកុម្មុយនិស្តបារាំង Raymonde Dien ដែលជាគំរូដ៏ភ្លឺស្វាងនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ថ្លៃថ្នូ។ លោកស្រី Raymonde Dien គឺជាបុគ្គលដែលបានរួមចំណែក ពង្រឹងទំនាក់ទំនងប្រពៃណីរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តបារាំង ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋាភិបាលវៀតណាមបានប្រគល់មេដាយមិត្តភាពជូនលោកស្រីផងដែរ៕

 

ប្រតិកម្មទៅវិញ