ដើម្បីអបអរសាទរខួបលើកទី ៦៨ នៃទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) និងខួបលើកទី ៤៦ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២១) នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំកម្មវិធីលើកតម្កើង “និស្សិតឆ្នើម ឡាវ-កម្ពុជា” ឆ្នាំ ២០២១។ ក្នុងឱកាសនេះ និស្សិតឡាវ និងកម្ពុជាចំនួន ១០៧នាក់ ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ ត្រូវបានកោតសរសើរចំពោះស្នាដៃសិក្សាដ៏ល្អ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ជាច្រើន។
បន្ទាប់ពីការរៀបចំអស់រយៈពេល ១៦ឆ្នាំ រហូតមកដល់ពេលនេះ កម្មវិធី "និស្សិតឆ្នើមឡាវ-កម្ពុជា" បានលើកសរសើរនិស្សិតឡាវនិងកម្ពុជាចំនួន ៩០៨នាក់ ដែលបានសិក្សានៅសាកលវិទ្យាល័យនិងសាលាបណ្ឌិត្យសភានានានៅទីក្រុងហូជីមិញ។ គំរូឆ្នើមដែលបានកោតសរសើរលើកនេះ មិនត្រឹមតែជាគំរូដ៏ភ្លឺស្វាងក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលប៉ុណ្ណោះទេ រួមទាំងជាគំរូដែលបន្តបណ្តុះចំណងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជាឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕