លើកសរសើរកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែដំណាក់កាល ២០១២ - ២០១៧

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទ កសិករផលិតកម្ម ធ្វើអាជីវកម្មពូកែទូទាំងប្រទេសលើកទី ៥ ដំណាក់កាល ២០១២ - ២០១៧។
លើកសរសើរកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែដំណាក់កាល ២០១២ - ២០១៧ - ảnh 1 លើកសរសើរកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែដំណាក់កាល ២០១២ - ២០១៧ (internet)

នាព្រឹកថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទ កសិករផលិតកម្ម ធ្វើអាជីវកម្មពូកែទូទាំងប្រទេសលើកទី ៥ ដំណាក់កាល ២០១២ - ២០១៧។ សន្និសីទនេះបានលើកសរសើរតំណាងជាង ៣០០ នាក់ តំណាងឲ្យកសិករផលិតកម្ម ធ្វើអាជីវកម្មពូកែជាង ៣,៥ លាននាក់ គឺជាគំរូឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំនិតផលិតកម្ម ដោយមានគោលគំនិតថ្នៃប្រឌិតជាមួយរូបសណ្ឋានផលិតកម្ម ហើយនាំមកនូវជោគជ័យអំពីការចាប់ផ្ដើមអាជីពក្នុងវិស័យកសិកម្ម។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលបញ្ជាក់ពីតួនាទីដ៏សំខាន់នៃវណ្ណៈកសិករ កសិកម្ម និងជនបទ ហើយបានចេញផ្សាយនូវគោលការណ៍ យន្តការ និងគោលនយោបាយជាច្រើន សំដៅអភិវឌ្ឍន៍វស័យកសិកម្ម ជនបទ។ នាពេលខាងមុខ ទន្ទឹមនឹងជំរុញខ្លាំងការអនុវត្ត ចលនាផលិតកម្ម ធ្វើអាជីវកម្មពូកែនោះ សមាគមកសករវៀតណាមគ្រប់ជាន់ថ្នាក់ផ្លាស់ប្ដូរនូវខ្លឹមសារ វិធីធ្វើសកម្មភាពឲ្យសមស្របនឹងមូលដ្ឋាននីមួយៗ។ តាមនោះ រួមវិភាគទានអភិវឌ្ឍន៍កសិកម្ម ធានាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ ហើយលើកកំពស់ជីរវភាពរស់នៅសម្រាប់កសិក៕

ប្រតិកម្មទៅវិញ