លើកសរសើរកុមារជាជនជាតិភាគតិចក្នុងទូទាំងប្រទេស

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សាកុមារ ជំទង់មជ្ឈឹម បានរៀបចំពិធីលើកសរសើរកុមារជាជនជាតិភាគតិចក្នុងទូទាំង ប្រទេសលើកទី៣ឆ្នាំ២០១៧។ 
លើកសរសើរកុមារជាជនជាតិភាគតិចក្នុងទូទាំងប្រទេស - ảnh 1 លោកស្រី Truong Thi Mai ប្រគល់ប័ណ្ណសរសើរជូនចំពោះកុមារគំរូជាជនជាតិភាគតិច (រូបថត៖TTXVN)

(VOVworld) - នាយប់ថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សាកុមារ ជំទង់មជ្ឈឹម បានរៀបចំពិធីលើកសរសើរកុមារជាជនជាតិភាគតិចក្នុងទូទាំង ប្រទេសលើកទី៣ឆ្នាំ២០១៧។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់កុមារគំរូ ចំនួន២០០នាក់ ដែលមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ក្នុងទូទាំងប្រទេស។ មហោស្រពកុមារបណ្ដាជនជាតិភាគតិចក្នុងទូទាំងប្រទេស លើកនេះ គឺជាទិវាបុណ្យនៃស្មារតីសាមគ្គីភាពជាតិ ហើយជាឱកាសដើម្បីលើក តម្កើងកុមារនិងកុមារជំទង់ជាជនជាតិ ភាគតិចដែលមានស្នាដៃឆ្នើមក្នុងការងារនិងចលនាសំរាប់កុមារ។ ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ប្រធាន គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម បានឲ្យដឹងថា៖

        “មុននឹងឆ្នាំសិក្សាថ្មី ខ្ញុំសូមប្រសិទ្ធិពរអ្វីៗល្អប្រសើរបំផុតជូនចំពោះកុមារនិង កុមារជំទង់ទាំងអស់។ ខ្ញុំមានបំណងថា ប្អូនៗនឹងសិក្សារៀនសូត្រតាមគំរូវីរៈជន កុមារនិងវីរៈជនរបស់ប្រទេសជាតិដែលបានរួមវិភាគទានដ៏ធំធេងសំរាប់ប្រវត្តិ សាស្ត្រដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ របស់បក្ស។ បន្តពង្រីកប្រពៃណីឧស្សាព្យា យាមសិក្សារៀនសូត្រ រៀនល្អ ហាត់ពត់លត់ដំល្អ សកម្មចូលរួមក្នុងសកម្មភាព របស់ក្រុមកុមារជំទង់ហូជីមិញ។ ប្រទេសនិងនិងក្រុមគ្រួសារជានិច្ចកាលជឿជាក់ ទៅលើប្អូនៗ ដែលជាម្ចាស់នៅអនាគតរបស់ប្រទេសជាតិ”។

        នៅពិធីនេះ គណៈចាត់តាំងបានប្រគល់អាហារូបករណ៍ Vu A Dinh ជូន ចំពោះកុមារគំរូជាជនជាតិភាគតិចចំនួន៥៤នាក់៕  

ប្រតិកម្មទៅវិញ