សភាអ៊ឺរ៉ុបដែលមានសមាជិក ៧២០ នាក់បានអនុម័តលើការតែងតាំងលោកស្រី von der Leyen ជាមួយនឹងសម្លេងគាំទ្រចំនួន ៤០១ សំឡេង សំឡេងប្រឆាំងចំនួន ២៨៤ សមំឡេង និងសំឡេងអនុប្បវាទចំនួន១៥។ លោកស្រី von der Leyen ត្រូវការសំឡេងគាំទ្រ ៣៦១ ប៉ុណ្ណោះ ដើម្បីបន្តកាន់តំណែងនេះ។
អ្នកស្រី Ursula von der Leyen ។ រូបថត៖ THX/TTXVN |
ក្នុងអាណត្តិថ្មី សកម្មភាពដំបូងរបស់ប្រធាន EC គឺជ្រើសរើស "គណៈរដ្ឋមន្ត្រី" រួមមានស្នងការអឺរ៉ុប ដើម្បីរៀបចំផែនការគោលនយោបាយថ្មីសម្រាប់ EU ឱ្យបានឆាប់ៗ។ លោកស្រី von der Leyen បានឲ្យដឹងថា លោកស្រីនឹងបង្កើតតំណែងស្នងការថ្មីដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋានរបស់សហភាពអឺរ៉ុប ពង្រឹងទីភ្នាក់ងារការពារព្រំដែន Frontex បង្កើនឆ្មាំព្រំដែនចំនួន៣ដង និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
បញ្ហាប្រឈមផ្សេងទៀតនៅក្នុងអាណត្តិថ្មីរបស់លោកស្រី von der Leyen គឺវិបត្តិនៅអ៊ុយក្រែន ជម្លោះដែលគំរាមកំហែងដល់ការរីករាលដាលនៅមជ្ឈិមបូព៌ា ឬការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាង EU និងចិន៕