|
លោកស្រី Clinton ដណ្តើមបានសន្លឹកឆ្នោតដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតី (Image: VNA) |
(VOVworld) – កាសែតធំៗរបស់អាមេរិក នាថ្ងៃទី ៦ មិថុនា បានចេញផ្សាយ
ព័ត៌មានថា៖ អតីតារដ្ឋមន្ត្រីកាបរទេសនៃប្រទេសនេះ លោកស្រី Hillary Clinton
ដណ្តើមបានសម្លេងគាំទ្រ ដ៏ពេញលេញដើម្បីក្លាយទៅជាបេក្ខជនជាផ្លូវការនៃ
គណៈបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាថ្ងៃទី ៨
វិច្ឆិកា ខាងមុននេះ។ បន្ទាប់ពីជ័យជំនះក្នុងការប្រកួត ប្រជែងបឋមនៅតំបន់
ឯបរទេស Puerto Rico រួមជាមួយកលទ្ធផលនៃរាប់សន្លឹកឆ្នោតនៅរដ្ឋ មួយចំនួន
ត្រូវបានប្រកាសនិងប្រតិភូប្រកាសគាំទ្រនៅនាទីចុង ក្រោយគិតដល់ថ្ងៃ ទី ៦
មិថុនាលោកស្រី Clinton មានដំណាងចំនួន ២៣៨៣ នាក់ហួសកំរិតកំណត់ ១
នាក់។ ដោយមានលទ្ធផលនេះ លោកស្រី Clinton បានឈានចូលប្រវត្តិសាស្ត្រ
អាមេរិក ក្នុងពេលដែលក្លាយទៅជាបេក្ខជនជានារីដំបូងនៃគណៈបក្សនយោ
បាយមួយក្នុងការរត់ប្រណាំងចូលសេតវិមាន។ មជ្ឈដ្ឋានអ្នកវិភាគបានវាយ
តំលៃថា៖ ជ័យជំនះនេះគឺជាការវិល ត្រឡប់មកវិញយ៉ាងខ្លាំងក្លានិងគួរឲ្យបណ្ចុះ
បណ្ចូលរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកនិងជា អតីតព្រឹទ្ធសមាជិកា
សភារដ្ឋ New York៕