លោកស្រី Aung San Suu Kyi (រូបថត៖ TTXVN) |
យោងតាម មេធាវី Thae Maung Maung ថា សុខភាពរបស់លោកស្រី Aung San Suu Kyi គឺល្អធម្មតា ហើយលោកស្រីបានមានជំនួបផ្ទាល់ជាមួយក្រុមមេធាវីរបស់លោកស្រី រយៈពេល ៣០ នាទី មុនពេលជំនុំជម្រះក្ដី។ លោកស្រី Aung San Suu Kyi ប្រឈមនឹងការចោទប្រកាន់ជាច្រើន ក្នុងនោះមានការរំលោភច្បាប់សម្ងាត់របស់រដ្ឋ។ សូមបញ្ជាក់ថាមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពជាប់គាំងនយោបាយចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីកងទ័ពបានចាប់ខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្ស NLD ដោយចោទប្រកាន់ពីបទលួចបន្លំសន្លឹកឆ្នោត។ បន្ទាប់ពីបានគ្រប់គ្រងប្រទេសជាបណ្តោះអាសន្ននោះ កងទ័ពមីយ៉ាន់ម៉ាបានប្រកាសស្ថានភាពអាសន្នពេញមួយឆ្នាំ ហើយបានសន្យា ថានឹងរៀបចំការបោះឆ្នោត និងផ្ទេរអំណាចផងដែរ៕