លោកស្រី Aung San Suu Kyi |
យោងតាមមេធាវីរូបនេះ សវនាការជំនុំជម្រះ នឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមិថុនា ហើយរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ២៦ ខែកក្កដា។ លើសពីនេះទៀត លោកស្រី Aung San Suu Kyi ត្រូវបង្ហាញខ្លួននៅក្នុងសវនាការមួយទៀត ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមិថុនា ពីបទ ចោទញុុះញង់បង្កអំពើហិង្សា រួមជាមួយប្រធានាធិបតីលោក Win Myint និងមេដឹកនាំជាន់ខ្ពស់នៃគណបក្ស NLD ផងដែរ ។
សូមគូសបញ្ជាក់ថា នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំមុន គណបក្ស NLD របស់លោកស្រី ទទួលបានជោគជ័យ ប៉ុន្តែកងយោធាបានបដិសេធលទ្ធផលនេះ ដោយអះអាងបានកើតឡើងការលូចបន្លំសន្លឹកឆ្នោត។
បន្ទាប់ពីព្រឹត្តិការណ៍នយោបាយនៅមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ បាតុកម្មដោយហិង្សាបានផ្ទុះឡើង នៅក្នុងប្រទេសជាបន្តបន្ទាប់ ដែលនាំឲ្យមនុស្សយ៉ាងហោចណាស់ ៨៥០ នាក់បានស្លាប់ផងដែរ៕