លើកពេលសម្រាប់ការប្រឡង “ តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០” រហុតដល់ចុងខែសីហាឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - រហូតមកដល់បច្ចុប្បន្ន គណៈកម្មការ VOV5 នៃវិទ្យុសម្លេងវៀតណាមទទួលបានអត្ថបទចូលរួមការប្រឡង “ តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០” ជាង ១០០ អត្ថបទរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៩ ដែលបានផ្ញើមកកាន់កម្មវិធី។
លើកពេលសម្រាប់ការប្រឡង “ តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០” រហុតដល់ចុងខែសីហាឆ្នាំ ២០២០ - ảnh 1 លើកពេលសម្រាប់ការប្រឡង “ តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០” រហុតដល់ចុងខែសីហាឆ្នាំ ២០២០

នៅក្នុងបរិបទដែលរលកទី ២ នៃការរាតត្បាតរាតជំងឺកូវីដ១៩ កំពុងផ្ទុះឡើងនៅប្រទេសជាច្រើន ហើយក៏បានប៉ះពាល់យ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបនោះ ការចាប់អារម្មណ៍និងការចូលរួមយ៉ាងសកម្មរបស់មិត្តអ្នកស្តាប់សម្រាប់ការប្រឡងនេះគឺជាការដែលគណៈកម្មការរៀបចំការប្រឡងគួរតែកោតសរសើរនិងរំភើបចិត្តយ៉ាងខ្លាំងណាស់។

ក្នុងបរិបទនេះ ជាថ្មីម្តងទៀត គណៈកម្មការរៀបចំការប្រឡង “ តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាមឆ្នាំ ២០២០” បានសំរេចចិត្តលើពេលទទួលអត្ថបទប្រឡងនេះ រហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ជំនួសឲ្យថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ វិញតែម្តង។ នេះគឺឱកាសសម្រាប់មិត្តអ្នកស្តាប់នៅគ្រប់ប្រទេសនិងតំបន់ដែនដី  នៅលើពិភពលោក អាចបន្តចូលរួមក្នុងការប្រឡងស្វែងយល់អំពីប្រទេសនិងប្រជាជនវៀតណាមផងដែរ៕

សូមជូនពរឱ្យមិត្តទាំងអស់បញ្ចប់ការប្រឡងប្រកបដោយជោគជ័យ ហើយមាន   ឱកាសទទួលបានរង្វាន់គួរឱ្យចាប់អារម្មណ៍ពីគណៈកម្មការរៀបចំ។ សូមរក្សានូវស្មារតីនិងសុខភាពឲ្យបានល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ