លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសដឹកនាំបដិវត្តន៍ដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ

Chia sẻ
(VOVWORLD) - នៅខាងក្រៅសិក្ខាសាលាស្តីពី “លោកប្រធានហូជីមិញនិងទំនាក់ទំនង វៀត ណាម - អាមេរិកឡាទីន” ដែលប្រារព្ធឡើងនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ លោក Juan Castillo បានអះអាងថា លោកប្រធានហូជីមិញ គឺជាវីរៈបុរសជាតិវៀតណាមម្នាក់ ជាអគ្គមគ្គុទេសដឹកនាំបដិវត្តន៍ដ៏សំខាន់បំផុត ក្នុងប្រវត្តិ សាស្ត្រមនុស្សជាតិ។ 
លោកប្រធានហូជីមិញ គឺជាអគ្គមគ្គុទេសដឹកនាំបដិវត្តន៍ដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ - ảnh 1លេខាធិការសហភាពយុវជនកុម្មុយនិស្តអាហ្សង់ទីន Ivana Estefano បានធ្វើបទបង្ហាញនៅសន្និសីទ “ហូជីមិញនិងវៀតណាម - ទំនាក់ទំនងអាមេរិកឡាទីន” (រូបថត៖ TTXVN)

លោក Juan Castillo បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តអ៊ុយរូហ្គាយចូលរួមសិក្ខាសាលា អំពីលោកប្រធានហូជីមិញដែលបានប្រារព្ធឡើងនៅទីក្រុង Buenos Aires នាថ្ងៃទី ២២ សីហា ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ចរបស់លោក Nguyen Trong Nghia លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិមនៅប្រទេសអាហ្សង់ទីន។

ថ្លែងមតិជាមួយអ្នកយកព័ត៌មានវៀតណាមនៅទីក្រុង Buenos Aires លោក Juan Castillo បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៦០ឆ្នាំនៃបុព្វបទបដិវត្តន៍ ក្នុងនោះមានរយៈពេល ៣០ ឆ្នាំនៃសកម្មភាពនៅបរទេស លោកប្រធានហូជីមិញបានចូលរួមយ៉ាងសកម្មក្នុងចលនាវឌ្ឍនភាពពិភព លោក។ លោកប្រធានហូជីមិញ គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តបារាំង ឥណ្ឌូចិន និងក្រោយមកបក្សកុម្មុយនិស្តវៀតណាម។ លោកបានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញបានអភិវឌ្ឍលទ្ធិម៉ាក្ស-លេនីនប្រកបដោយភាពច្នៃប្រឌិតទាំងទ្រឹស្តី និងការអនុវត្ត។ ការរួមចំណែករបស់លោកក្នុងការតស៊ូប្រឆាំងនឹងចក្រពត្តិនិយម រំដោះជាតិ ដើម្បីឯករាជ្យ សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការកសាងសង្គមនិយមនៅវៀតណាមបានដើរតួនាទីយ៉ាងសំខាន់។ លោកគឺជាកត្តាដ៏សំខាន់បំផុតក្នុងដំណើរការកសាងប្លុកឯកភាពជាតិដ៏អស្ចារ្យ ដែលជាកត្តានៃដំណើរការបដិវត្តន៍ទាំងអស់។

អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ លោក Juan Castillo បានបង្ហាញទំនុកចិត្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបក្សកុម្មុយនិស្តទាំងពីរនឹងបន្តអភិវឌ្ឍ និងពង្រឹងលើគ្រប់វិស័យទាំងនយោបាយ ពាណិជ្ជកម្ម វប្បធម៌ និងអប់រំ៕

ប្រតិកម្មទៅវិញ