ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងនៅវេទិកាគោលនយោបាយច្បាប់ស្តីពីការជំរុញកិច្ច សហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មវៀតណាម-ចិន។
(រូបថត៖ VNA) |
ថ្លែងសុន្ទរកថានៅវេទិកានេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាម-ចិន មានសេដ្ឋកិច្ចបើកចំហ ក្នុងនោះវិស័យ នាំចេញដើរតួនាទីយ៉ាងសំខាន់; មានសមត្ថភាពសម្របខ្លួនទៅនឹងគោលការណ៍ ពាណិជ្ជកម្មអន្តរជាតិ។ សេដ្ឋកិច្ចទាំងពីរមានលក្ខណៈស្រដៀងគ្នា តភ្ជាប់និងបំពេញឲ្យ គ្នាទៅវិញទៅមក; ភាគីទាំងពីរមានការយល់ដឹងដូចគ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុង យន្តការសហប្រតិបត្តិការជាច្រើនដូចជា៖ សហគមន៍ចែករំលែកអនាគតរបស់មនុស្ស ជាតិ ខ្សែក្រវាត់និងផ្លូវ ការអភិវឌ្ឍសកល សន្តិសុខសកល និងអរិយធម៌សកល។.. ដូច្នេះហើយ លោកប្រធាន រដ្ឋសភាបានលើកឡើងទិសដៅមួយចំនួនសម្រាប់អាជីវកម្ម នៃប្រទេសទាំងពីរជំរុញការដោះដូរពាណិជ្ជកម្ម រួមគ្នាក្លាយជាតំណភ្ជាប់ដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៖
“ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងមូលដ្ឋាននៃប្រទេស ទាំងពីរ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយ និងច្បាប់ស្តីពី ធុរកិច្ច ការវិនិយោគអាជីវកម្ម សម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានអន្តរជាតិនាពេលបច្ចុប្បន្ន។ ជំរុញការតភ្ជាប់សេដ្ឋកិច្ច ទាំងពីរក្នុងស្មារតី “ឈ្នះ-ឈ្នះដើម្បីផលប្រយោជន៍ទៅវិញទៅមក” ជាពិសេស អនុវត្តន៍ ជាក់ស្ដែងនូវលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងដំណើរទស្សនកិច្ច នៅវៀតណាមរបស់អគ្គ លេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាពេលថ្មីៗនេះ”។
លោកប្រធានរដ្ឋសភាមានប្រសាសន៍ថា វៀតណាមស្វាគមន៍វិនិយោគិន ចិនមកបណ្តាក់ទុនលើវិស័យដូចជា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចសិប្បនិម្មិត ការធ្វើបរិវត្តកម្មឌីជីថល មជ្ឈមណ្ឌលហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដូចជាអាកាសយានដ្ឋាន កំពង់ផែសមុទ្រ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើងក្នុងទីក្រុង បញ្ញាសិប្បនិម្មិត និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ ល៕