លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu

Chia sẻ

(VOVWORLD) - បន្តកម្មវិធីទស្សនកិច្ចការងារនៅខេត្ត Bac Lieu នារសៀលថ្ងៃទី ២៥ មករាប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu។

លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ជួបសំណេះសំណាលជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Bac Lieu។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យអាជ្ញាធរ ខេត្ត Bac Lieu ផ្តោតសំខាន់លើការដឹកនាំការអនុវត្តឲ្យបានល្អនូវភារកិច្ចសំខាន់ៗមួយ ចំនួន។ ជាពិសេស ខេត្តត្រូវធ្វើអាជីវកម្មជាអតិបរមានូវសក្តានុពល និងគុណសម្បត្តិនៃ មូលដ្ឋាន ហើយជំរុញការតភ្ជាប់ក្នុងតំបន់។ ទន្ទឹមនឹងនោះ ផ្តោតលើការកៀរគរ និងប្រើ ប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពសម្រាប់ការវិនិយោគអភិវឌ្ឍ ដោយផ្តោតលើ សសរស្តម្ភសំខាន់ៗចំនួនបី (ឧស្សាហកម្មថាមពលកកើតឡើងវិញ; វារីវប្បកម្ម និង កែច្នៃជលផល; ទេសចរណ៍)។ លើសពីនេះទៅទៀត កែលម្អបរិយាកាសវិនិយោគ; ការ អភិវឌ្ឍប្រកបដោយសុខដុមរមនា និងទូលំទូលាយនៃវិស័យវប្បធម៌ សង្គម ការអប់រំ និងសុខាភិបាល; អនុវត្តន៍ឲ្យបានល្អនូវការងារសុខុមាលភាពសង្គម ការកាត់បន្ថយ ភាពក្រីក្រប្រកបដោយនិរន្តរភាព; ផ្តោតលើការដឹកនាំអនុវត្តឱ្យបានល្អនូវភារកិច្ចការ ពារជាតិ និងសន្តិសុខ។
លោកប្រធានរដ្ឋសភាបានក្រើនរំលឹកថា តំបន់ឧបទ្វីប Ca Mau និយាយរួម ក្នុង នោះមានខេត្ត Bac Lieu ទៀតផង មានសក្ដានុពលផ្នែកវាយោអគ្គីសនី និងថាមពលពី នាយសមុទ្រ... ដូច្នេះខេត្តចាំបាច់ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍សក្តានុពលនេះ ដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅនៅឆ្នាំ ២០៣០ កសាង Bac Lieu ឲ្យក្លាយទៅជាខេត្ត ដ៏ខ្លាំងខាងសេដ្ឋកិច្ចសមុទ្រ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ; មានប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធស៊ីសង្វាក់គ្នា និងទំនើបបន្តិចម្តងៗ; នៅឆ្នាំ ២០៥០ ក្លាយជាខេត្តមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើន; ប្រព័ន្ធទីក្រុងឆ្លាតវៃ ស្អាត បៃតង; ជនបទទំនើប កសិកម្មអេកូឡូស៊ី; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ស៊ីសង្វាក់គ្នា និងទំនើប; ប្រជាជនមានជីវភាពសម្បូរធូរធារនិងប្រកបដោយ សេចក្ដីសុខ៕

ប្រតិកម្មទៅវិញ