លោកប្រធានរដ្ឋវៀតណាម ផ្ញើសារលិខិតលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

Chia sẻ

(VOVWORLD) - នាថ្ងៃទី ២ ខែកញ្ញា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញផ្ញើសារលិខិតជូនចំពោះលោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រងបុគ្គលិកផ្នែកអប់រំ អាណាព្យាបាលសិស្ស និងសិស្សនិស្សិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ។

លោកប្រធានរដ្ឋវៀតណាម  ផ្ញើសារលិខិតលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ dantri.com.vn)

កោតសរសើរពីសមិទ្ធផលនៃវិស័យអប់រំក្នុងរយៈពេលកន្លងទៅនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្តែងនូវការចែករំលែក ការយោគយល់ ខណៈពេលដែលគ្រួសារគ្រូបង្រៀននិងសិស្សានុសិស្សជាច្រើន ជាពិសេសនៅទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។ ចូលឆ្នាំសិក្សាថ្មី លោកប្រធានរដ្ឋមានគោលបំណងថាវិស័យអប់រំបន្តមានការរីកចម្រើនក្នុងការផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននិងទូលំទូលាយនៅក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ផែនការឆ្នាំសិក្សាថ្មីត្រូវបានរៀបចំ និងអនុវត្តន៍យ៉ាងបត់បែន ដើម្បី ធានាសុវត្ថិភាពនិងសុខភាពរបស់សិស្សសិស្សិត និងគ្រូបង្រៀន ផង ហើយបំពេញកម្មវិធីអប់រំដែលបានរៀបចំឡើងស្របតាមបរិយាកាសឌីជីថលនិងសម្របខ្លួនទៅនឹងការវិវឌ្ឍនៃជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ