លោកប្រធានរដ្ឋវៀតណាម៖ កងកម្លាំងនគរបាលប្រជាជនត្រូវខិតខំបំពេញឲ្យបានល្អនូវភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាភារកិច្ចដ៏សំខាន់ ដែលរួមចំណែកក្នុងការអនុវត្តការសន្យានិងការទទួលខុសត្រូវរបស់រដ្ឋវៀត
ណាមចំពោះសហគមន៍អន្តរជាតិអំពីការការពារសន្តិភាពលើពិភពលោក។ 
នារសៀលថ្ងៃទី១២ ខែសីហា ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ជូនដល់នាយទាហានដែលទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងនគរបាលស្តីពីការបង្កើតការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
លោកប្រធានរដ្ឋវៀតណាម៖ កងកម្លាំងនគរបាលប្រជាជនត្រូវខិតខំបំពេញឲ្យបានល្អនូវភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VOV)
អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាភារកិច្ចដ៏សំខាន់ ដែលរួមចំណែកក្នុងការអនុវត្តការសន្យានិងការទទួលខុសត្រូវរបស់រដ្ឋវៀត ណាមចំពោះសហគមន៍អន្តរជាតិអំពីការការពារសន្តិភាពលើពិភពលោក។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖
“យើងអាចបញ្ជាក់បានថា ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋ លើកកំពស់ថែមទៀតនូវរូបភាព តួនាទី ទំនួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធវៀតណាមនិយាយរួម និងកងកម្លាំងនគរបាលប្រជាជននិយាយដោយឡែក ក្នុងការធានាសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំបូងគួរឲ្យលើកទឹកចិត្តរបស់កងកម្លាំងនគរបាលប្រជាជនក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក”។
លោកប្រធានរដ្ឋបានជឿជាក់ថា កងកម្លាំងវៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិយាយរួម និងកងកម្លាំងនគរបាលប្រជាជននិយាយដោយឡែក នឹងពង្រីកសមិទ្ធិផលដែលសម្រេចបាន ហើយបន្តខិតខំប្រឹងប្រែង ជំនះពុះពារលើរាល់ការលំបាកនិងបញ្ហាប្រឈមនានា បំពេញយ៉ាងល្អភារកិច្ចរក្សាសន្តិភាព ឆ្លើយតបនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ ការរំពឹងទុករបស់ប្រទេសជាតិនិងប្រជាជន សក្តិសមជាសមាជិកនៃកងកម្លាំង “មួកខៀវ” របស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ