លោកប្រធានរដ្ឋវៀតណាម Vo Van Thuong​ ប្រគល់​គ្រឿងឥស្សរិយយស​ជូន​កីឡាករ និងគ្រូបង្វឹកឆ្នើមនៅស៊ីហ្គេម ៣២

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ និងផ្ដល់ប្រភពធនធានសមស្រមចំពោះបុព្វហេតុកីឡារបស់ប្រទេសជាតិ។ លោកបានស្នើឲ្យកីឡាករ កីឡាការិនីបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឆន្ទះសីលធម៌ និងជំនាញដើម្បីសម្រេចបានស្នដៃថ្មីៗ។
លោកប្រធានរដ្ឋវៀតណាម Vo Van Thuong​ ប្រគល់​គ្រឿងឥស្សរិយយស​ជូន​កីឡាករ និងគ្រូបង្វឹកឆ្នើមនៅស៊ីហ្គេម ៣២ - ảnh 1លោកប្រធានរដ្ឋវៀតណាម Vo Van Thuong ប្រគល់គ្រឿងឥស្សរិយយសជូនកីឡាករ និងគ្រូបង្វឹកឆ្នើមនៅស៊ីហ្គេម ៣២

នាព្រឹកថ្ងៃទី ២៣ ឧសភា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរចំពោះកីឡាករ-កីឡាការិនី និងគ្រូបង្វឹកឆ្នើមដែលឈ្នះមេដាយមាសឆ្នើមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២)។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា រាល់សមិទ្ធិផលឆ្នើម និងរាល់ការខិតខំប្រឹងប្រែងជំនះពុះពារលើកាលំបាករបស់គ្រូបង្វឹក និងកីឡាករ កីឡាការិនីបានលើកទឹកចិត្តដល់សង្គមទាំងមូល សម្រាប់មនុស្សគ្រប់រូបខិតខំប្រឹងប្រែងបំពេញការងារ និងភារកិច្ចរបស់ខ្លួន។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ និងផ្ដល់ប្រភពធនធានសមស្រមចំពោះបុព្វហេតុកីឡារបស់ប្រទេសជាតិ។ លោកបានស្នើឲ្យកីឡាករ កីឡាការិនីបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំឆន្ទះសីលធម៌ និងជំនាញដើម្បីសម្រេចបានស្នដៃថ្មីៗ។

ក្នុងឱកាសនេះ ប្រធានរដ្ឋលោក Vo Van Thuongបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ជូនអត្តពលិក Nguyen Thi Oanh ដែលបានឈ្នះមេដាយមាសចំនួន ៤ គ្រឿង នៅស៊ីហ្គេម៣២ និងមេដាយមាសចំនួន ១២ ក្នុងស៊ីហ្គេមកន្លងទៅ៕

ប្រតិកម្មទៅវិញ