លោកប្រធានរដ្ឋលឿង គឿងអញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតីឈីលី Salvador Allende

Chia sẻ

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឈីលី នាយប់ថ្ងៃទី១០ ខែ វិច្ឆិកា ម៉ោងក្នុងស្រុក លោកប្រធានរដ្ឋលឿង គឿងបានទៅសួរសុខទុក្ខគ្រួសារអតីតប្រធានាធិ បតីឈីលី លោក Salvador Allende ដែលជាមិត្តដ៏ធំមួយរូបរបស់លោកប្រធានហូជីមិញ និងប្រជា ជនវៀតណាម។

លោកប្រធានរដ្ឋលឿង គឿងអញ្ជើញទៅសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតីឈីលី Salvador Allende - ảnh 1សមាជិកព្រឹទ្ធសភា Isabel Allende កូនស្រីរបស់អតីតប្រធានាធិបតី Salvador Allende បានណែនាំអំពីលោកឪពុករបស់ខ្លួនជាមួយលោកប្រថានរដ្ឋ លឿង គឿង  (រូបថត៖ VOV)

ជួបជាមួយសមាជិកគ្រួសារក្នុងនោះមានសមាជិកព្រឹទ្ធសភា Isabel Allende កូនស្រីរបស់អតីតប្រធានាធិបតី Salvador Allende ដែលមានមនោសញ្ចេតនាពិសេសចំពោះវៀតណាមដែរនោះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សម្រាប់ប្រជាជនវៀតណាម អតីតប្រធានាធិបតី Salvador Allende ត្រូវបានស្គាល់ថា ជានិមិត្តរូបនៃចលនាអន្តរជាតិគាំទ្រវៀតណាមក្នុងសង្រ្គាមតស៊ូប្រឆាំងចក្រពត្តិអាមេរិក និងជាមិត្ត សមមិត្ត និងជាអ្នកនយោបាយបរទេសជិតស្និទ្ធរបស់លោកប្រធានហូជីមិញ។

លោកប្រធានរដ្ឋបានអះអាងថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងជិតស្និទ្ធដែលត្រូវបានលោកប្រធានហូជីមិញ និងអតីតប្រធានាធិបតី Salvador Allende ដាក់មូលដ្ឋានគ្រឹះ ទំនាក់ទំនងវៀតណាម-ឈីលីដែលត្រូវបានពូន ជ្រុំលើគ្រប់ជំនាន់ កាន់តែស៊ីជម្រៅ និង ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងកំណត់នូវវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការជាមួយនឹងរបកគំហើញយុទ្ធសាស្ត្រដើម្បីតភ្ជាប់សេដ្ឋកិច្ចទាំងពីរបន្ថែមទៀត រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍន៍របស់វៀតណាម និងឈីលី៕ 

ប្រតិកម្មទៅវិញ