លោកប្រធានរដ្ឋ Vo Van Thuong៖ សហរដ្ឋអាមេរិក គឺជាដៃគូជួរមុខរបស់វៀតណាម

Chia sẻ
(VOVWORLD) - លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀត ណាមមានបំណងចង់ទទួលស្វាគមន៍ប្រធានាធិបតីអាមេរិក មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ។ 
លោកប្រធានរដ្ឋ Vo Van Thuong៖ សហរដ្ឋអាមេរិក គឺជាដៃគូជួរមុខរបស់វៀតណាម - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម Marc E. Knapper (រូបថត៖ Thong Nhat/TTXVN)

នាព្រឹកថ្ងៃទី៥ មិថុនា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Evans Knapper,  ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានលើកច្បាស់ថា វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយតែងតែចាត់ទុកអាមេរិកជាដៃគូជួរមុខរបស់វៀតណាម។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកមកបំពេញទស្សនកិច្ច នៅវៀត ណាមនាពេលឆាប់ៗខាងមុខនេះ។ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យផ្សេងៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Evans Knapper បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden មានការសប្បាយចិត្តចំពោះលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងខែមីនា ហើយចាត់ទុកថា ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលជាច្រើន ការដែលភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការមានសារៈសំខាន់ណាស់។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងការជំនះផលវិបាកនៃសង្គ្រាម រួមទាំងការដោះស្រាយបញ្ហាជាតិពុលពណ៌លឿងទុំ/ឌីអុកស៊ីត ក៏ដូចជា ការស្វែងរកមនុស្សបាត់ខ្លួនក្នុងសង្គ្រាម៕

ប្រតិកម្មទៅវិញ