លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានរដ្ឋសភាគុយបា

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ប្រធានរដ្ឋសភាអំណាច ប្រជាជនគុយបា លោក Esteban Lazo Hernandez បានមកបំពេញទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា។ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបជាមួយប្រធាន រដ្ឋសភាគុយបា លោក Esteban Lazo Hernandez។

លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានរដ្ឋសភាគុយបា - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញទទួលជួបប្រធានរដ្ឋសភាអំណាចប្រជាជនគុយបា លោក Esteban Lazo Hernandez។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Vo Van Thuong បានអះអាងថា វៀតណាម ចងចាំ និងដឹងគុណចំពោះការគាំទ្ររបស់គុយបាក្នុងការតស៊ូដណ្ដើមឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដី និងការបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាមនោ សញ្ចេតនាពិសេស របស់មេដឹកនាំគុយបា លោក Fidel Castro ចំពោះវៀតណាម។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាង ជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងគុយបា។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានអះអាងថា គុយបាជានិច្ចកាលគោរព និងមានបំណងចង់ធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយជាមួយវៀតណាម ដែលជាទំនាក់ទំនងគំរូលើពិភពលោក; សម្ដែងនូវបំណង ចង់រៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការរៀបចំ អភិបាលកិច្ចអាជីវកម្ម ខ្នាតតូច; ព្រមទាំងសង្ឃឹមថា សហគ្រាសវៀតណាមនឹងវិនិយោគយ៉ាងខ្លាំងក្លាថែម ទៀតនៅគុយបានាពេលខាងមុខ។
មេដឹកនាំទាំងពីរបានឯកភាពថា បក្ស រដ្ឋវៀតណាម និងគុយបានឹងបន្តអប់រំយុវ ជនជំនាន់ក្រោយនៃប្រទេសទាំងពីរដើម្បីថែរក្សា និងពូនជ្រុំទំនាក់ទំនងមិត្តភាពជា បងប្អូន និងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងគុយបា៕

ប្រតិកម្មទៅវិញ