លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ អនុវត្តន៍យ៉ាងត្រឹមត្រូវនូវការងារលើកលែងទោសឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់លើកលែងទោសនិងថ្នាក់ដឹកនាំនាយកដ្ឋាន ក្រសួងនិងស្ថាប័នពាក់ព័ន្ធ។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ អនុវត្តន៍យ៉ាងត្រឹមត្រូវនូវការងារលើកលែងទោសឆ្នាំ ២០២១ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើដល់គ្រប់ជាន់ថ្នាក់និងសាខាទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវនូវការងារលើកលែងទោសនិងបទប្បញ្ញត្តិពាក់ព័ន្ធ។ ទន្ទឹមជាមួយគ្នានោះ  ក្រុមប្រឹក្សាលើកលែងទោស ត្រូវធានានូវវឌ្ឍភាពដែលបានគ្រោងទុក បន្តការឃ្លាំមើលនិងត្រួតពិនិត្យ ដោយមិនរំលងមុខសញ្ញាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងបញ្ជីលើកលែងទោស ដើម្បីធានាតាមតម្រូវការដែលបានដាក់ចេញនិងទាន់ពេលវេលា។ លោកប្រធានរដ្ឋក៏បានស្នើឱ្យក្រសួងនគរបាល មានផែនការសម្របសម្រួលជាមួយមូលដ្ឋាន ដើម្បីរៀបចំឲ្យអ្នកទទួលបានការលើកលែងទោសវិលត្រឡប់មកតំបន់ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលានិងគោរពបទបញ្ជាស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ឲ។ ជាពិសេស ផ្តល់អត្តសញ្ញាណប័ណ្ណពលរដ្ឋដល់បុគ្គលដែលទទួលបានការលើកលែងទោសដែលវិលត្រឡប់មកមូលដ្ឋាន រួមទាំងជួយពួកគេសម្រាបខ្លួនក្នុងសហគមន៍។

សូមគូសបញ្ជាក់ថា  នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ប្រធានរដ្ឋបានចេញសេចក្តីសម្រេចចិត្ត លេខ ១១៦១ ស្តីពីការលើកលែងទោស ឆ្នាំ ២០២១ ក្នុងឱកាសទិវាបុណ្យជាតិទី ២ កញ្ញា៕

ប្រតិកម្មទៅវិញ