លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១៥ កក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការដឹកនាំការកសាងគម្រោង “បូកសរុបសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី ៨ នីតិកាលទី ១១ ស្ដីពីយុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី” បានបើកសម័យប្រជុំលើកទី ២ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកសាងគម្រោង។
សេចក្តីសម្រេចចិត្តមជ្ឈឹមទី ៨ នីតិកាលពី ១១ ស្ដីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មីមានអត្ថន័យដ៏សំខាន់ ដាក់ចេញគោលមាគ៌ា ការយល់ដឹងថ្មី ដែលជាជំហានលោតផ្លោះអំពីការដឹកនាំរបស់បក្សចំពោះភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ដើម្បីធ្វើការបូកសរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំការកសាងគម្រោង ដែលដឹកនាំដោយប្រធានរដ្ឋលោក Nguyen Xuan Phuc បានដឹកនាំការអនុវត្តន៍ភារកិច្ចជាច្រើន ដូចជា ចេញសេចក្តីណែនាំដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាធ្វើការបូកសរុបសេចក្ដីសម្រេចចិត្ត។ នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១៥ កក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យក្រុមតាក់តែងគម្រោងធ្វើការសុក្រិតពង្រាងរបាយការណ៍។ ក្នុងនោះត្រូវសង្កត់ធ្ងន់លើជោគជ័យបន្ទាប់ពីរយៈពេល១០ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមលើកទី៨ រួមចំណែកនាំមកនូវលទ្ធផលសំខាន់ៗអំពីវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ចសង្គម សមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងកិត្យានុភាពរបស់ប្រទេសវៀតណាមផងដែរ៕