លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមផ្នែកវាយនភ័ណ្ឌវៀតណាម

Chia sẻ
(VOVWORLD) - រួមជាមួយនោះ គឺលើកទឹកចិត្តពលករដោយយល់ពីចិត្តគំនិតនិងសេចក្តីប្រាថ្នារបស់ពួកគេនិងធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមផ្នែកវាយនភ័ណ្ឌវៀតណាម - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងក្នុងពិធីជួបសំណេះសំណាល (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៣ ខែសីហា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយតំណាងគំរូឆ្នើមផ្នែកវាយនភ័ណ្ឌវៀតណាម ដែលជាវិស័យផលិតកម្មមានពលករ ៣ លាននាក់ អង្គភាពអាជីវកម្មចំនួន ១៣ ពាន់ កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្នះការលំបាក រក្សាផលិតកម្មក្នុងបរិបទនៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។

ថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានស្នើឱ្យផ្នែកវាយនភ័ណ្ឌវៀតណាម និងសម្ព័ន្ធក្រុមវាយនភ័ណ្ឌ វៀតណាម មានភាពច្នៃប្រឌិត មានភាពជឿជាក់លើខ្លួនឯង ដោយខ្លួនទីពឹងខ្លួន ដើម្បីសម្រេចបាននូវគោលដៅពីរដើរទន្ទឹមគ្នា និងមានភាពបត់បែនក្នុងការជ្រើសរើសគោល ដៅអាទិភាព ដោយអាស្រ័យលើការវិវត្តនៃជំងឺ។ យ៉ាងណាមិញ គួរតែមានដំណោះស្រាយអាទិភាពសម្រាប់អង្គភាពអាជីវកម្មនីមួយៗ ដំណាក់កាលនីមួយៗ និងប្រភេទផលិតផលនីមួយៗ។ រួមជាមួយនោះ គឺ លើកទឹកចិត្តពលករ ដោយយល់ពីចិត្តគំនិតនិងសេចក្តីប្រាថ្នារបស់ពួកគេ និងធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់។ លោកប្រធានរដ្ឋបានលើកឡើងថា ផ្នែកវាយនភ័ណ្ឌ វៀតណាម ត្រូវជំរុញយ៉ាងខ្លាំងដល់ការផ្លាស់ប្តូរឌីជីថល អាជីវកម្មឌីជីថលនិងការផ្គត់ផ្គង់ផលិតផលឡើងវិញ ដើម្បីឲ្យការផលិតកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ប្រតិកម្មទៅវិញ