លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយយោធភូមិភាគទី៧

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២២ ខែឧសភា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខបានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេចសម្រាប់ការប្រយុទ្ធនិងធានាសុវត្ថិភាពចំពោះការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ នៅតំបន់យោធភូមិភាគទី៧។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយយោធភូមិភាគទី៧ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

ដោយការកោតសរសើរយោធភូមិភាគទី៧ ដែលបានពង្រីកយ៉ាងល្អប្រសើរនូវប្រពៃណីក្លាហានមោះមុតក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានតម្រូវឲ្យយោធភូមិភាគ ទី៧ ជ្រួតជ្រាប អនុវត្តន៍ឲ្យកាន់តែល្អថែមទៀតនូវគោលជំហររបស់បក្ស គណៈកម្មាធិការបក្សយោធាមជ្ឈឹម និងក្រសួងការពារប្រទេស; លើកសំណើរ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ដោយផ្សាភ្ជាប់នឹងប្រៀបសន្តិសុខប្រជាជន។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការយ៉ាងត្រឹមត្រូវ ទាន់ពេលវេលាជូនគណៈកម្មាធិការបក្សយោធាមជ្ឈឹមនិងក្រសួងការពារប្រទេស ដើម្បីដោះស្រយឲ្យបានល្អនិងប្រកបដោយជោគជ័យនូវគ្រប់ករណី ភារកិច្ចយោធាការពារជាតិ មិនទុកឲ្យទទួលរងភាពអកម្មដោយមិនដឹងពីមុនឡើយ។

ដំបូងបង្អស់ លោកប្រធានរដ្ឋបានស្នើឲ្យយោធភូមិភាគទី៧ចូលរួមការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅថ្ងៃទី២៣ខែឧសភា ដោយមានចំនួននិងគុណភាពខ្ពស់បំផុត សម្រេចឲ្យបានល្អនូវភារកិច្ចធានាសុវត្ថិភាពសម្រាប់ការបោះឆ្នោត។ ក្រៅពីនោះ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ គ្រប់គ្រង់កម្មាភិបាល យុទ្ធជនតាមបទបញ្ញត្តិ ប្ដេជ្ញាចិត្តមិនទុកឲ្យជម្ងឺរាតត្បាតឆ្លងចូលក្នុងអង្គភាពឡើយ៕

ប្រតិកម្មទៅវិញ