ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី២៩ ខែកញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៦០ទិវាបង្កើតកម្លាំងក្រៅបណ្ដាញ (២៩ កញ្ញា ១៩៦១-២៩ កញ្ញា ២០២១) ហើយប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទី២ជូននាយកដ្ឋានក្រៅបណ្ដាញ (Offline Department) ចំណុះក្រសួងនគរបាល។
ថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានកោតសរសើរកម្លាំងក្រៅបណ្ដាញនៃនគរបាលប្រជាជនដោយមានយុទ្ធជ័យឆ្នើមៗនិងការលះបង់ក្នុងអំឡុងពេល៦០ឆ្នាំកន្លងមក។ សង្កត់ធ្ងន់ទៅលើការលំបាក បញ្ហាប្រឈមនិងភារកិច្ចចាំបាច់បន្ទាន់នាពេលខាងមុខ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលបំណងយ៉ាងដូច្នេះថា៖
“ត្រូវការបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដើម្បីការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ត្រូវតែរក្សាឲ្យបានរឹងមាំគោលការណ៍ ធានាការដឹកនាំជាដាច់ខាតដោយផ្ទាល់របស់បក្សលើគ្រប់វិស័យ ការបញ្ជារបស់ប្រធានរដ្ឋ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ត្រូវតែរក្សារឹងមាំសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព ហើយបង្កលក្ខណៈងាយស្រួលដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ”។
លោកប្រធានរដ្ឋក៏ស្នើឲ្យកម្លាំងនគរបាលក្រៅបណ្ដាញចាំបាច់ត្រូវពង្រឹងទំនាក់ទំនងសាមគ្គីភាពជាមួយប្រជាជន ដោយចាត់ទុកនេះជាបញ្ហាដោយមានលក្ខណៈគោលការណ៍ក្នុងការកសាងកម្លាំងក្រៅបណ្ដាញ ក៏ដូចជាការអនុវត្តវិធានការ ការងារក្រៅបណ្ដាញផងដែរ៕