លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍ ដោយបង្ហាញពីគុណធម៌ “ផឹកទឹកនឹកប្រភព” របស់ប្រជាជាតិ។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc សួរសុខទុក្ខយុទ្ធជនពិការនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ Thuan Thanh។ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា) នារសៀលថ្ងៃទី ៩ កក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានចុះសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល បុគ្គលិក និងយុទ្ធជនពិការនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ Thuan Thanh នៅឃុំ Ninh Xa ស្រុក Thuan Thanh ខេត្ត Bac Ninh។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ ថែទាំជនមានគុណូបការៈចំពោះបដិវត្តន៍ ដោយបង្ហាញពីគុណធម៌ “ផឹកទឹកនឹកប្រភព” របស់ប្រជាជាតិ។ លោកប្រធានរដ្ឋ មានគោលបំណងថា បណ្ដាយុទ្ធជនពិការនិងយុទ្ធជនមានជំងឺ ខិតខំប្រឹងប្រែងក្រោកឡើង បន្តរួមចំណែកកម្លាំងកាយចិត្តក្នុងការកសាងប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួននិងរីកចម្រើន។

មុននោះ នារសៀលថ្ងៃទី៩ ខែកក្កដា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខវីរអ្នកម្ដាយវៀតណាម Nguyen Thi Ngan អាយុ ១០២ ឆ្នាំនៅទីក្រុង Bac Ninh៕

ប្រតិកម្មទៅវិញ