លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA) |
នៅរសៀលថ្ងៃទី១៥ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រប់ប្រព័ន្ធយុត្តិធម៌មជ្ឈឹមបានអញ្ជើញជួបធ្វើការជាមួយ គណៈអភិបាលកិច្ចការបក្សនៃតុលាការប្រជាជនកំពូល។
ថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាត់ទុកថា ការជំរុញខ្លាំងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌គឺជានិន្នការជៀសមិនផុត សំដៅឆ្ពោះទៅរកកសាងនីតិរដ្ឋ។ លោកប្រធានរដ្ឋបានស្នើឲ្យប្រព័ន្ធតុលាការបន្តលើកកំពស់គុណភាពនៃការជំនុំជម្រះ ដើម្បីកុំឲ្យកើតឡើងការកាត់ទោសអយុត្តិធម៌ ខុសឆ្គង រំលងឧក្រិដ្ឋជននិងជនល្មើស ព្រមទាំងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាងសកម្មផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“ប្រតិបត្តិការនៃប្រព័ន្ធយុត្តិធម៌ត្រូវដាក់ប្រជាជននៅមជ្ឈភាព។ តុលាការត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តបាវចនា “ជិតនឹងប្រជាជន យល់ប្រជាជន ជួយប្រជាជន រៀនពីប្រជាជន” តាមរយៈការរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយប្រជាជន ផ្ទៀងស្ដាប់មតិយោបល់ បំណងប្រាថ្នារបស់ប្រជាជន។ ចៅក្រមមិនត្រឹមតែត្រូវមានជំនាញវិជ្ជាជីវៈ ពូកែខាងវិនិច្ឆ័យប៉ុណ្ណោះទេ ថែមទាំងត្រូវមានចំណេះដឹងអំពីតថភាពសង្គម មានការយោគយល់ជាមួយអារម្មណ៍ មនោសញ្ចេតនា និងការលំបាករបស់ប្រជាជនដើម្បីចាត់ការឲ្យបានសមស្រប។ ពីនោះ ធ្វើការវិនិច្ឆ័យដោយយុត្តិធម៌ គួរឲ្យជឿជាក់”៕