លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបជាមួយតំណាងជនជាតិភាគតិច
នៅខេត្ត Cao Bang។ រូបថត៖ VOV |
នារសៀលថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយប្រតិភូគំរូចំនួន ៤៥ រូប ដែលតំណាងឲ្យបងប្អូនជនជាតិភាគតិចចំនួន ជាង ២០ នៅខេត្ត Cao Bang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖ ប្រតិភូទាំងអស់គឺជាគំរូដ៏ភ្លឺស្វាងក្នុងការរីកសាយភាយស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តក្នុងជីវភាព រួមចំណែកកសាងមាតុភូមិ។ លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត Cao Bang បន្តអនុវត្តន៍ភារកិច្ចកាត់បន្ថយភាពក្រីក្រ; អនុវត្តន៍ឲ្យបានល្អនូវគោលជំហរ គោលមាគ៌ារបស់បក្ស ស្តីពីការអភិវឌ្ឍតំបន់ជនជាតិភាគតិច; អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្ដីពីការអនុម័តលើ គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ជាដើម។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មូលដ្ឋានត្រូវបង្ក លក្ខខណ្ឌសម្រាប់ប្រជាជនសកម្មធ្វើការ បង្កបង្កើនផលដើម្បីរួចផុតពីភាពក្រីក្រ; ថែ រក្សាប្រពៃណីវប្បធម៌ ពង្រីកទំនៀមទំលាប់ដ៏ល្អប្រសើរ លុបបំបាត់ទំនៀមទំលាប់ហួស សម័យ; បង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កុមារទាំងអស់ទៅសាលារៀន និង សិក្សា ពីព្រោះនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកប ដោយនិរន្តរភាព ហើយឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច មានជីវភាពកាន់តែប្រសើរ ឡើងៗ៕